Connect with us

ព័ត៌មានជាតិ

​កុមារី​អនុវិទ្យាល័យ​ កាំងចាម ហ៊ាន​បើកចំហ​សុខភាពស្ត្រី​នា​ពេល​មក​រដូវ

បានផុស

នៅ

កុមារី​អនុវិទ្យាល័យ កាំង​ចាម មិន​លាក់លៀម​ហ៊ាន​បើក​ចំហ​អំពីសុខភាពស្ត្រី​ពេល​មាន​រដូវ​មក ​ ដែលការបើកចំហ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ទោះ​បី​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ក្តី​។ តែ​បើសិនជា​យើង​មិន​ថែរក្សា​អនាម័យ វា​អាច​បង្ក​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់​នៅ​សាលា​អនុវិទ្យាល័យ​កាំ​ង​ចាម មាន​ក្មេង​ស្រី​មួយ​ចំនួន​កំពុង​មាន​រដូវ ដែល​មិនសូវ​យល់ដឹង​ពី​សេវា​សុខភាព​ពេល​មក​រដូវនោះទេ។ បើ​សិន​ជាមិន​យល់ដឹង​ តើ​មាន​ផលប៉ះពាល់​អ្វីខ្លះ​?

ក្នុងនោះ ប្អូន​ស្រី​ ធី ​សូ​ណា ​មានអាយុ១៥ឆ្នាំ​ បាន​និយាយថា​ “ខ្ញុំ​មាន​រដូវ​ម្ដងៗ គឺ ពិបាក​ក្នុង​ខ្លួន​ដែរ ទោះបី​មិនមែនជា​ជំងឺ​ធ្ងន់​ធ​រ តែ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​ម្ដងៗ ដែរ​។ ការ​មក​រដូវ មាន​សារៈសំខាន់​ណាស់ ចំពោះ​ក្មេងស្រី​គ្រប់រូប​ពេល​មាន​ចរាចរណ៍​មក​ម្តងៗ​ធ្វើ​ឲ្យ​អារម្មណ៍​យើង​មិន​សប្បាយចិត្ត ឆាប់​ខឹង មួរ​ម៉ៅ ចុកពោះ​ចង់​ក្អួតចង្អោរ ពេលខ្លះ​អាហារ​ដែល​គេ​ត្រូវ​ហាម​មិន​ឲ្យ​ញាំ​យើង​បែរជា​ចង់​ញាំទៅវិញ​”។

ដោយឡែក​ប្អូនស្រី​ម្នាក់ទៀត​ដែល​សិក្សា​នៅ​អនុវិទ្យាល័យ កាំងចាម ​ឈ្មោះ​លី ហ្សា​វិញនិយាយថា ​”នាង​ខ្ញុំ​មាន​រដូវ​តាំងពី​អាយុ១២ឆ្នាំ​ម្ល៉េះ​ ឥឡូវ​ខ្ញុំ​មាន​អាយុ១៤ឆ្នាំ​ហើយ ការ​មាន​រដូវ​ខ្ញុំ​គិត​ថា​ ជា​រឿង​សំខាន់​ណាស់ ចំពោះ​សុខភាព​ក្មេង​ស្រី​ទូទៅ ដំបូង​ទោះជា​មានការ​អៀនខ្មាស​ខ្លះ​ៗ​ក្តី ដោយសារ​មានការ​អប់រំ​ពី​អ្នកគ្រូ ខ្ញុំ​បាន​អាន​សៀវភៅ​អប់រំ​បន្ថែម​ទៀត ពី​អនាម័យ​សុខភាព​ស្ត្រី​ពេល​មាន​រដូវ​ខ្ញុំ​មានការ​យល់ដឹង​ច្រើន ពី​ការ​ថែ​អនាម័យ​ខ្លួនប្រាណ​គ្រប់គ្រង​សំឡី​អនាម័យ​កន្លះ​ម៉ោង​ម្តង មុជទឹក​សំអាត​ខ្លួនប្រាណ​ឲ្យ​ស្អាត ហើយ​មិន​ត្រូវ​បរិភោគ​អាហារ​មិនល្អ ដូចជា ប្រហុក​ទឹកត្រី ​ជាដើម​។

ចំណែក​អ្នកគ្រូ ចាន់​រចនី បង្រៀន​នៅអនុវិទ្យាល័យ កាំងចាម បានឲ្យដឹងថា ក្នុងនាម​ស្ត្រី​ដូចគ្នា​យើង​នឹង​ដឹង​ពី​អារម្មណ៍​ស្ត្រី​ដូចគ្នា ទាក់ទង​ការគ្រប់គ្រង​រដូវ​រប​ស់​ក្មេងស្រី​នាង​ខ្ញុំ​តែងតែ​ប្រច្រៀត​ការអប់រំ ដល់ ក្មេងស្រី អំពីសុខភាព​ពេល​មាន​រដូវ​។​ ជាពិសេស​ខ្ញុំ​បាន អប់រំ​ណែនាំ​ឲ្យ​គាត់ ថែទាំ​សុខភាព ពេល​ចុកពោះ ហើយ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​សម្រាក​នៅផ្ទះ​។ ព្រោះ​ស្រី​មាន​រដូវ​តែងតែ មាន​អារម្មណ៍​ផ្លាស់ប្ដូរ​ជា​ញឹកញាប់​។

លោក​ពៅ​ ជាន នាយក​អនុវិទ្យាល័យ​កាំ​ង​ចាម​វិញ​បាន​និយាយ​ថា នៅសាលា​មាន​សិស្សស្រីចំនួន​១២០នាក់ ចំណែក​ប្រុសៗ​មាន ២០នាក់ ដែល​ស្រី​មាន​កំណើន​ច្រើនជាង​សិស្ស​ប្រុស កាលពីមុន​សិស្សស្រី រៀន​បាន​ត្រឹម​បឋមសិក្សា​ទេ ដោយសារ​អនុវិទ្យាល័យ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ក្រោយ​ពេលដែល​បាន​បង្កើត​អនុវិទ្យាល័យ​នៅ ភូមិ​កាំ​ង​ចាម ឃើញ​ថា ​កំណើន​ក្មេង​ស្រី​ចូល​សាលារៀន​មាន​ច្រើនជាង​សិស្ស​ប្រុស​។

គួរ​រំលឹក​ផង​ដែរ​ថា អនុវិទ្យាល័យកាំងចាម ​សាងសង់​ដោយ​អង្គការ​ភ្លេនអន្តរជាតិ​កម្ពុជា ដោយចំណាយថវិកាចំនួន៥០០០០ម៉ឺនដុល្លារ ដែលមានទីតាំងស្ថិតនៅ​ភូមិ​កាំងចាម ស្រុកថាឡាបរិវ៉ាត់ ​ខេត្ត​ស្ទឹងត្រែង៕

ដោយ ៖ រុងរឿង

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម