Connect with us

ព័ត៌មានជាតិ

ឆ្នាំ​សិក្សា​ថ្មី​នេះ​ ក្រសួង​អប់រំ​ណែនាំ​ឲ្យ​សាលា​ឋ​ម​សិក្សា​រដ្ឋ​ត្រូវអនុវត្ត​កម្មវិធី​ការសិក្សា​តាមបែប​បង្រួញ

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ណែនាំ​ដល់​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ​ទាំងអស់​ត្រូវអនុវត្ត​កម្មវិធី​ការសិក្សា​តាម​បែប​បង្រួញ​នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០២ ២០២១​នេះ​។

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹងថា​ ក្នុង​ឆ្នាំ​សិក្សា​២០២០ ២០២១​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ​ទាំងអស់​ត្រូវ​អនុវត្ត​កម្មវិធី​សិក្សារ​បង្រួញ​ដែល​ក្នុង​នោះ​រួមមាន​មុខវិជ្ជា​កាតព្វកិច្ច​និង​មុខវិជ្ជា​ជម្រើស​នៅក្នុង​មុខវិជ្ជា​កាតព្វកិច្ច​មានមុខ​វិជ្ជា​ចំនួន​ពីរ​គឺ​ភាសា​ខ្មែរ​និង​គណិតវិទ្យា​ដែល​មុខ​វិជ្ជា​ទាំងពីរ​នេះ​ត្រូវ​អនុវត្ត​ទាំងស្រុង​តាម​កម្មវិធីសិក្សា​។

ក្រសួង​បាន​បន្ត​ថា ​ចំណែក​មុខវិជ្ជា​ជម្រើស​នឹងត្រូវ​អនុវត្ត​តាម ការបង្រៀន​បត់បែន​ទៅតាម​ម៉ោង​សិក្សា​ដែល​នៅសល់​ពី​ការ​បង្រៀន​មុខវិជ្ជា​កាតព្វកិច្ច​។​ ការ​ជ្រើសរើស​មុខវិជ្ជា​និង​មេរៀន​ជា​អាទិភាព​មក​បង្រៀន​និង​ត្រូវ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​តាម​បែប​ចម្រុះ​ដូចជា​ការបង្រៀន​ក្នុង​ថ្នាក់​ការបង្រៀន​ដោយ​ប្រើ​វិធី​ប្រើប្រាស់​វីដេអូ​ការប្រើប្រាស់​កម្រង​កិច្ចការ​ផ្ទះ​ដែល​ក្រសួង​បានរៀបចំ​ និង ​ការ​ធ្វើ​ស្វ័យ​សិក្សា​។

ចំពោះ​ការរៀបចំ​សិស្ស​ក្នុង​ថ្នាក់​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៣​ក្នុងករណី​សិស្ស​តិចជាង​ ឬ ​ស្មើ​៣៥​ត្រូវ​រៀបចំ​តែមួយ​ថ្នាក់​ដោយ​រៀន​ថ្ងៃ​ច័ន្ទ​អង្គារ​ពុធ​សុក្រ​និង​សៅរ៍​។ ​នៅ​ថៃ្ង​ព្រហស្បតិ៍​គ្រូបង្រៀន​ត្រូវ​អញ្ជើញ​មក​សាលារៀន​ដើម្បី​រៀបចំ​សម្ភារ​ឧបទេស​និង​កែ​កិច្ចការ​សិស្ស​ជាដើម​។​ក្នុងករណី​សិស្ស​លើស​ពី​៣៥​នាក់​ត្រូវ​រៀបចំ​ជា​ពីរ​ក្រុម​ក្នុង​មួយ​ថ្នាក់​ក្នុងនោះ​ក្រុមទី​ត្រូវ​រៀន​នៅ​ថ្ងៃ​ចន្ទ​ពុធ សុក្រ​និង​ក្រុមទី​២​ត្រូវ​រៀន​នៅ​ថ្ងៃ​អង្គារ​ព្រហស្បតិ៍​សៅរ៍​។

សិស្ស​ថ្នាក់​ទី​៤ ដល់​ថ្នាក់​ទី​៦​ក្នុងករណី​សិស្ស​តិច​ជាង​ ឬ​ ស្មើ៤០​នាក់​ត្រូវ​រៀបចំ​តែមួយ​ថ្នាក់​ដោយ​រៀន​ថ្ងៃ​ច័ន្ទ​អង្គា​រ​ពុធ​សុក្រ​និង​សៅរ៍​ថ្ងៃ​ព្រហស្បតិ៍​គ្រូបង្រៀន​ត្រូវ​រៀបចំ​សម្ភារ​ឧបទេស​និង​កែ​កិច្ចការ​សិស្ស​ជាដើម​។ ក្នុងករណី​សិស្ស​លើស​ពី​៤០​នាក់​ត្រូវ​រៀបចំ​ជា​ពីរ​ក្រុម​ក្នុង​មួយ​ថ្នាក់​ក្នុងនោះ​ក្រុម​ទី​១​ត្រូវ​រៀន​នៅ​ថ្ងៃ​ចន្ទ​ពុធ​សុក្រ​និង​ក្រុមទី​២​ត្រូវ​រៀន​ថ្ងៃ​អង្គារ​ព្រហស្បតិ៍​សៅរ៍​។

ក្រសួង​អប់រំ​បាន​បន្ថែមថា​ ចំពោះ​ការបែងចែក​កម្មវិធីសិក្សា​និង​មេរៀន​សិក្សា​ក្រសួង​បាន​កំណត់​ជា​មុខវិជ្ជា​កាតព្វកិច្ច​រួមមាន​មុខវិជ្ជា​ភាសា​ខ្មែរ​និង​គណិតវិទ្យា​និង​មុខវិជ្ជា​ជម្រើស​ដែល​រួមមាន​មុខវិជ្ជា​វិទ្យាសាស្ត្រ​និង​សិក្សា​សង្គម​ព្រមទាំង​មុខវិជ្ជា​ផ្សេងទៀត​នៅក្នុង​ត្រីមាស​ទី​១​ចាប់ពី​ថ្ងៃទី​១១​ខែមករា​ដល់​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២១​។

ការបែងចែក​កម្មវិធី​សិក្សា​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃ​បើក​បវេ​សន​ការ​រហូតដល់​ថ្ងៃ​៣១​ខែមករា​គណៈ​គ្រប់គ្រង​សាលា​និង​គ្រូបង្រៀន​ត្រូវ​អនុវត្ត​ថ្នាក់រៀន​មួយ​ត្រូវ​ដំណើរ​ការ​បង្រៀន​និង​រៀន​៥​ម៉ោង​សិក្សា​ក្នុង​មួយថ្ងៃ ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​សិស្ស​លើ​មុខវិជ្ជា​ភាសា​ខ្មែរ​និង​គណិតវិទ្យា​រៀបចំ​ខ្លឹមសារ​មេរៀន​មុខវិជ្ជា​ភាសា​ខ្មែរ​និង​គណិតវិទ្យា​នៅ​ថ្នាក់​ឆ្នាំ​សិក្សា​ចាស់​ដើម្បី​បំពេញ​សមត្ថភាព​សិស្ស​ដែល​បាន​បាត់បង់​នាពេល​កន្លងមក​និង​បន្ស៊ី​គ្នា​រវាង​ខ្លឹមសា​មេរៀន​មុខវិជ្ជា​ភាសា​ខ្មែរ​និង​គណិតវិទ្យា​ថ្នាក់​ឆ្នាំ​សិក្សា​ចាស់​នឹង​ចាប់ផ្ដើម​ខ្លឹមសារ​មេរៀន​ឆ្នាំ​សិក្សា​ថ្មី​។

សម្រាប់​សិស្ស​ថ្នាក់​ទី​១​បង្រៀន​ត្រូវ​ចាប់ផ្ដើម​បង្រៀន​ខ្លឹមសារ​ចាប់ពី​ដើមឆ្នាំ​សិក្សា​ចាប់ពី​ថ្ងៃទី ១ ខែកុម្ភៈ​ដល់​ថ្ងៃទី​៣១​ ខែមីនា ​គណៈ​គ្រប់គ្រង​សាលា​និង​គ្រូបង្រៀន​ត្រូវ​អនុវត្ត​ដូចតទៅ​ថ្នាក់រៀន​នីមួយៗ​ត្រូវ​ដំណើរ​ការបង្រៀន​និង​រៀន​៥​ម៉ោង​ក្នុង​មួយថ្ងៃ​ថ្នាក់រៀន​ដែលមាន​តែមួយ​ក្រុម​ត្រូវ​បង្រៀន​មុខវិជ្ជា​ភាសា​ខ្មែរ​ចំនួន​១៦​ម៉ោង​សិក្សា​និង​គណិតវិទ្យា​ចំនួន​៩​ម៉ោង​សិក្សា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ថ្នាក់រៀន​ដែល​ចែក​ជា​ពីរ​ក្រុម​ក្នុង​មួយ​ក្រុមៗ​ត្រូវ​បង្រៀន​មុខវិជ្ជា​ភាសា​ខ្មែរ​ចំនួន​១០​ម៉ោង​សិក្សា​និង​គណិតវិទ្យា​ចំនួន ៥​ម៉ោង​សិក្សា​។ ​ថ្នាក់រៀន​ដែល​ចែកជា​ពីរ​ក្រុម​ក្នុង​រយៈពេល​៣​ថ្ងៃ​ដែល​សិស្ស​មិន​បានមក​សាលារៀន​គ្រូបង្រៀន​ត្រូវ​ណែនាំ​និង​សម្របសម្រួល​ដោយ​ចេះ​ធ្វើ​ស្វ័យ​សិក្សា​សិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​វីដេអូ​នៃ​ការបង្រៀន សៀវភៅ​សិក្សា​គោល​និង​កម្រង​កិច្ចការ​ផ្ទះ​ដែល​ក្រសួង​បានរៀបចំ​។

គ្រូបង្រៀន​ត្រូវ​រៀបចំ​បំណែងចែក​កម្មវិធីសិក្សា​ប្រចាំ​សប្តាហ៍​និង​ប្រចាំខែ​ទៅតាម​ម៉ោង​នៅ​ថ្នាក់​ដោយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​និង​គ្រូបង្រៀន​ត្រូវ​រៀបចំ​កាលវិភាគ​សិក្សា​ផ្អែក​តាម​ចំនួន​ម៉ោង​សិក្សា​ដែល​បានកំណត់ ខាងលើ​ដោយ​ថ្នាក់រៀន​ដែលមាន​តែមួយ​ក្រុម​ម៉ោង​សិក្សា​សរុប​២៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ក្នុងនោះ​មុខវិជ្ជា​ភាសា​ខ្មែរ ១៦​ម៉ោង​ក្នុង​មួយ​សប្តាហ៍​មុខវិជ្ជា​គណិតវិទ្យា ៩​ម៉ោង​សិក្សា​ក្នុង​មួយ​សប្តាហ៍​។ ​ថ្នាក់រៀន​ដែលមាន​ពីរ​ក្រុម​ម៉ោង​សិក្សា​សរុប​១៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ក្នុង​នោះ​មុខវិជ្ជា​ភាសា​ខ្មែរ ១០​ម៉ោង​សិក្សា​ក្នុង​មួយ​សប្តាហ៍​មុខវិជ្ជា​គណិតវិទ្យា​៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​។

គួរ​បញ្ជាក់​ថា ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​បើក​បវេសនកាល​ឆ្នាំ​២០២០ ២០២១​នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​ដោយ​អនុវត្ត​ទៅតាម​វិធាន​ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៣ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម