Connect with us

ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង, ការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ

បានផុស

នៅ

ភ្នំពេញ ៖ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត បានមានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង, ការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ្។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតជ័យលាភី និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​ការិយាលល័យ នៅ​សាកល​វិទ្យាល័យ​គ្រប់គ្រង និង ​សេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២​ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន បាន​មាន​ប្រសាសន៍​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់ ដែល​បានបញ្ចប់​ការសិក្សា​ប្រកបដោយ​ភាពជោគជ័យ ហើយក៏​ជាការ​ចាប់ផ្តើម​នៃ​ដំណើរ​ឆ្ពោះទៅរក​ការកសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ខ្លួនឯង​, ក្រុមគ្រួសារ​, សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។ ចំណេះដឹង និង​ចំណេះធ្វើ ដែល​ទទួលបាន​នេះ នឹង​ជួយ​និស្សិត​យើង​ប្រែក្លាយ​ទៅជា​មូលធន​មនុស្ស​របស់​ប្រទេសជាតិ​យើង ជាពិសេស​នៅក្នុង​បរិការណ៍​ដែល​ប្រទេសជាតិ​យើង​កំពុង​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព សមត្ថភាព គុណធម៌ និង​សីលធម៌​ខ្ពស់​។

ឯកឧត្ដមបណ្ឌិត​បាន​មាន​ប្រសាសន៍​ទៀត​ថា ការបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​តាមរយៈ​ការទទួលបាន​សញ្ញាបត្រ​ដូច​ពេលនេះ អាច​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​បុគ្គល​ម្នាក់ៗ ជាអាទិ៍​៖ (១) ការពង្រឹង​អំណាច​ម្ចាស់ការ​លើ​ខ្លួនឯង ពីព្រោះ​ចំណេះដឹង​ជា​កម្លាំងចលករ ដែល​អាច​ប្រែក្លាយ​គំនិត​ឱ្យទៅជា​ការពិត ព្រមទាំង​ផ្តល់​លទ្ធភាព​ក្នុង​ការជួយ​ឱ្យ​សម្រេច​នូវ​សុ​បិ​ន្ត​របស់ខ្លួន ជាពិសេស​ចំណេះដឹង​អាច​បង្កើតជា​មូលដ្ឋាន​នៃ​ឯករាជ្យភាព និង​សេរីភាព​លើ​ការសម្រេចចិត្ត និង​ជា​ប្រភព​នៃ​ភាពក្លាហាន និង​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​, (២) ជា​មូលដ្ឋាន​សម្រាប់​ឈានទៅ​ការបន្ត​អភិវឌ្ឍ​សមត្ថភាព​ឱ្យមាន​កម្រិត​កើនឡើង​ថែមទៀត ដោយហេតុថា ការណ៍​ដែលមាន​ចំណេះដឹង​កាន់តែច្រើន និង​គុណ​វុ​ឌ្ឍ​កាន់តែ​ខ្ពស់ អាចជួយ​បង្កើន​ឱ្យ​កាន់​តែមាន​ភាពបត់បែន​ក្នុងការ​ចាប់យក​ជំនាញ​ថ្មី (Reskilling) និង​ធ្វើ​ទំនើបកម្ម​លើ​ជំនាញ​ដែលមាន​ស្រាប់ (Upskilling) ដើម្បី​ឆ្លើយតប​ទៅនឹង​ឱកាស​ថ្មីៗ​។

ជា​ទិដ្ឋភាព​រួម​សម្រាប់​ប្រទេសជាតិ​ទាំងមូល​, ការ​អភិវឌ្ឍ​ធនធានមនុស្ស អាច​នាំឱ្យមាន​ការរីក​ចម្រើន​រុងរឿង​, ការធានា​ភាព​ប្រកួតប្រជែង​, កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ ហើយ​ជាពិសេស គឺ​ការធានាបាន​នូវ​ភាព​ឯករាជ្យ​ម្ចាស់ការ​លើ​គ្រប់​វិស័យ គឺ​ដូច​អ្វីដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ខិតខំ​សម្រេចបាន​ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូតមកទល់​ពេលនេះ ហើយក៏​នឹង​បន្ត​ទៅមុខ​គ្រប់​ជំនាន់​។​

ឯកឧត្ដមបណ្ឌិត ក៏​សូម​អំណរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​, បុគ្គលិក និង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ UME សាខា​ខេត្តបន្ទាយមានជ័យ ដែល​បាន​ពុះពារ​ច្នៃប្រឌិត​ក្នុងការ​បង្ហាត់បង្រៀន​និស្សិត​តាមបែប​ចម្រុះ ទាំង​ការបង្រៀន​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​និស្សិត​អាច​សិក្សា​រៀនសូត្រ​ដោយ​គ្មាន​ការអាក់ខាន​ក្នុង​រយៈកាល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រហូត​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។

ជាមួយគ្នានេះ សូម​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ UME សាខា​ខេត្តបន្ទាយមានជ័យ ដែល​កន្លងមក​បានផ្ដល់​អាហារូបករណ៍​ជូន​ដល់ សម្ដេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី និង សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ចាប់តាំងពី​ឆ្នាំ​២០១២ ដល់​បច្ចុប្បន្ននេះ សរុប​ចំនួន ១០០ នាក់ ដែល​នេះ គឺជា​ទឹកចិត្ត និង​កាយវិការ​ប្រកបដោយ​ធម៌​សប្បុរស​ថ្លៃថ្លា​នៅក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៣ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម