Connect with us

ព័ត៌មានជាតិ

​មន្រ្ដី​ម្នាក់​បាញ់​សម្លាប់​ប្រពន្ធរួច បាញ់​ខ្លួន​ឯង​តាម​ក្រោយ បន្សល់ទុក​កូន​ស្រី​ឲ្យ​នៅ​កំព្រា​​

បានផុស

នៅ

មន្ដ្រី​កងរាជអាវុធហត្ថម្នាក់ បានបាញ់​សម្លាប់​ប្រពន្ធ​ បន្ទាប់​ក៏​បាន​បាញ់ខ្លួន​ឯង​តាម​ក្រោយ ដោយ​បន្សល់​កូន​ស្រីអាយុ​១៥​ឆ្នាំ​ម្នាក់ ហេតុការណ៍នេះ បាន​កើត​ឡើង​កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២ តាម​បណ្ដោយ​ផ្លូវ អេស​អូ​អេស ក្នុង​សង្កាត់​កោ​គ​ឃ្លាង ខណ្ឌ​សែន​សុខ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា មន្ត្រី​កងរាជអាវុធហត្ថ​រូបនេះ​ឈ្មោះ សេក គឹម​សាន អាយុ​៥៩​ឆ្នាំ ពាក់ស័ក្ដិ៤​នឮកន្លះ ​នឹង​ជា​គ្រូបង្រៀន​នៅ​សាលា​កងរាជអាវុធហត្ថ​កំបូលផង ចំណែក​ប្រពន្ធ​មានឈ្មោះ ជួប សា​រ៉ែ​ន អាយុ​៣៦​ឆ្នាំ មុខរបរ​នៅផ្ទះ ។​

ប្រភព​​ពី​អ្នកជិតខាង បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ និង កូនស្រី​ម្នាក់ បានមក​ស្នាក់ នៅ​បន្ទប់​ជួល​កើតហេតុ រយៈពេល​ច្រើន​ខែ​មកហើយ ដោយ​សង្កេតឃើញថា ប្ដី​តែងតែ​ប្រចណ្ឌ​នឹង​ប្រពន្ធ​ជា​ញឹកញាប់ ស្រប​ពេល​ឃើញ​ប្រពន្ធ​និយាយ​ទូរសព្ទ ប្ដី​តែងតែ​ចោទ​រករឿង​ថា​នេះ​ថា​នោះ​គ្រប់ពេល។ អ្នកជិតខាង​ដដែល​បន្ត​ថា មន្ត្រី​កងរាជអាវុធហត្ថ​រូបនោះ ធ្លាប់មាន​ប្រពន្ធ​ម្តង​មកហើយ ដោយ​មានកូន​នៅក្នុង​បន្ទុក​ចំនួន​៥​នាក់។ ចំណែក​ស្ដ្រី​រងគ្រោះជា​ប្រពន្ធ​ក្រោយ ដោយ​រួមរស់​ជាមួយគ្នា​ បានកូន​ស្រី​អាយុ​១៥ ឆ្នាំ​ម្នាក់​។​

​លុះដល់​យប់​កើតហេតុ ស្រាប់តែ​ឮសូរ​សំឡេង​ផ្ទុះ​អាវុធ​៣​ទៅ​៤​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​ដល់​អ្នកជិត​ខាង​បន្ទប់​ក្បែរ​គ្នា ក៏​នាំគ្នា​ចូល​ទៅ​មើល​ឃើញ​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ ដេក​ស្លាប់​បាត់ទៅហើយ។ ក្នុង​ករណី​នេះ សមត្ថកិច្ច​និង​អ្នកជិតខាង បាន​ដាក់​ការសង្ស័យ​ថា អាច​ប្រហែល​មកពី​ភ្លើង​ប្រចណ្ឌ៕​

អត្ថបទ៖ ជលសាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម