Connect with us

ព័ត៌មានជាតិ

មោទនភាព! យុវជនខ្មែរម្នាក់ បង្កើតក្រុមហ៊ុន «​នទី​»​ ដើម្បីសម្រួលដល់ការ​ស្វែងរក បុគ្គលិក និង​ការងារ

បានផុស

នៅ

​ពិតជា​មិន​គួរ​ឲ្យ​ជឿ​ ដែល​យុវជន​ខ្មែរ ​កុសល ច័ន្ទស័ក្តិវិទូ បាន​បោះបង់​ការងារ​ ដែល​មាន​ប្រាក់ខែ​ខ្ទង់​ជាង​ពាន់​ដុល្លារ​ចោល ​ដោយ​គ្មាន​សោកស្ដាយ​មក​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង​ រហូត​មានការ​ទទួលស្គាល់​ពី​អ្នក​ជំនាញ​ធនធានមនុស្ស​ជាច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​និយាយ​ថា «​ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​ផ្ដល់​ព័ត៌មាន​ពី​ការងារ​ល្អៗ ប្រាក់ខែ​ខ្ពស់​ដល់​អ្នកមាន​សមត្ថ​ភាព​ ប៉ុន្តែ​ខ្វះ​ព័ត៌មាននិង​ការ​ត្រៀមខ្លួន​»​។

លោក កុសល ច័ន្ទ​ស័ក្តិ​វិទូ ជា​ម្ចាស់​ក្រុមហ៊ុន នទី (NOTi HR Solutions) ជម្នះ​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួនឯង ទោះ​ការ​ចាប់ផ្ដើម​ក្រុមហ៊ុន​មួយ​មិន​មាន​ជា​ការ​ងាយស្រួល​យ៉ាងណាក្ដី​។ លោក ច័ន្ទ​ស័ក្តិ​វិទូ ជឿ​ថា​ក្រុមហ៊ុន​របស់​លោក នឹង​អាច​សម្រួល​ដល់​ការស្វែងរក​បុគ្គលិក​របស់​ក្រុមហ៊ុន​នីមួយៗ ជាពិសេស​អាច​ជួយ​បំពេញ​បន្ថែម ​ដល់​បុគ្គលិក​មាន​ចំណុច​ខ្វះខាត​ ក្នុង​ការ​ស្វែងរក​ការងារ​ល្អ​ និង​ប្រាក់ខែ​ខ្ពស់ ក្នុង​សម័យ​ឧស្សាហកម្ម​៤.០​នេះ​។

​បើ​តាម​ម្ចាស់​ក្រុមហ៊ុន​វ័យក្មេង​រូប​នេះ នទី ត្រូវ​បាន​ប្រើ​ពេល ១​ឆ្នាំ​ក្នុង​ការ​បង្កើត​ឡើង​។ លោក ច័ន្ទ​ស័ក្តិ​វិទូ ក៏បាន​លើកឡើង​ពី​មូល​ហេតុ​ដែល​បង្កើត នទី ដូច្នេះ​ថា​៖ « ការស្វែងរក​បុគ្គលិក សាក​សម​សម្រាប់​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​ មិនមែ​ន​ជា​រឿងងាយស្រួល​នោះ​ទេ​។ ទន្ទឹម​ហ្នឹង​នេះ សម្រាប់​បុគ្គលិក​មាន​សមត្ថភាព និង​ចង់បាន​ប្រាក់ខែ​ខ្ពស់​មួយ​ចំនួន​ក៏បាន​បាត់បង់​ឱកាស​នៅពេល​មិនបាន​ត្រៀមខ្លួន​ ផង​ដែរ​។ ដូច្នេះ​ខ្ញុំ​ក៏​បង្កើត​ នទី ឡើង​ក្នុង​គោលបំណង​ស្វែងរក​ធនធាន​សាក​សម​សម្រាប់​ក្រុមហ៊ុន និង បង្កើត​ប្រព័ន្ធ​ការ​ដាក់​ពាក្យ​ការងារ​មួយ​ ដែល​ឲ្យ​បេក្ខជន​អាច​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​ពួកគាត់ ដើម្បី​បំពេញ​បន្ថែម​ ផង​ដែរ​»​។ ការបង្កើត​ក្រុមហ៊ុន​ ដែល​មាន​ស្តង់ដារ និង​ត្រូវ​តម្រូវការ​របស់​អតិថិជន ធ្វើ​ឲ្យ​យុវជន វ័យ​២៨ ឆ្នាំ​រូប​នេះ​ត្រូវ​លះបង់​ការងារ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ។ ទន្ទឹម​និង​ការ​លះបង់​នេះ លោក​ក៏​ត្រូវ​ជួប​បញ្ហា​មួយ​ចំនួន​ទៀត​ ព្រោះ នទី ជា​ក្រុមហ៊ុន​ប្រើ​ប្រព័ន្ធ​ការងារ​ថ្មីស្រឡាង​។ លោក កុសល ច័ន្ទ​ស័ក្តិ​វិទូ ថ្លែង​ដូច្នេះ​ថា​៖ « នទី ជួប​បញ្ហា​ធំ​បំផុត គឺ​ការ​សរសេរ​កូដ និង​រូបមន្ត​នានា​ក្នុង​ការ​ប្រើ​ជា​ប្រព័ន្ធ ប៉ុន្តែ​ដោយសារ​មានការ​តាំងចិត្ត និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ទើប នទី​ បានសម្រេច​ប្រព័ន្ធ​ការងារ​មួយ​ដោយ​ស្ថាពរ និង​សុក្រឹតភាព​បំផុត​។

​ការ​បង្កើត​ក្រុមហ៊ុន​ ដែល​បច្ចេកវិទ្យា​ខ្ពស់ ក្នុង​ដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ក៏បាន​ធ្វើ​ឲ្យ​លោក ច័ន្ទ​ស័ក្តិ​វិទូ ជួប​បញ្ហា​ហិរញ្ញវត្ថុ​ខ្លះៗ​ផង​ដែរ ប៉ុន្តែ​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឲ្យ​យុវជន​វ័យក្មេង​រូប​នេះ ​បោះបង់​ការ​បង្កើត​ក្រុមហ៊ុន ទីភ្នាក់ងារ​ធនធានមនុស្ស ដែល​មាន​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ​បានទេ​។ ជា​ជោគជ័យ ការ​ខំប្រឹងប្រែង​រយៈពេល​មួយ​ឆ្នាំ​របស់​សហគ្រិន​រូ​ប​នេះ បាន​ធ្វើ​ឲ្យ​នទី លេច​រូបរាង​ឡើង ជាមួយ​ប្រព័ន្ធ​ការងារ​ដ៏​ទំនើប ដែល​អាច​ជួយ​សម្រួល​ដ​ល់​ការស្វែងរក​ធនធានមនុស្ស​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន បន្ថែម​ពី​នេះ​ជួយ​ដល់​អ្នក​ស្វែងរក​ការងារ​ដោយមាន​ភាព​ងាយស្រួល​មិន​ស្មុគស្មាញ​ ផង​ដែរ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម