Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាព ទី១លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីទទួលបានដំណក់ប្រេងដំបូង

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាថ្មីម្តងទៀត​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូងស្របពេល នៃខួបលើកទី២២ នៃនយោបាយឈ្នះៗ របស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នឹងនាំមកនូវសុខសន្តិភាពពេញលេញ នឹងមានការឯក​ភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូលក្នុងរយៈពេល ២២ឆ្នាំ មកនេះ។

សម្តេចតេជោ ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី ១១ខែមករា ឆ្នាំ ២០២១នេះ គឺជា​ថ្ងៃបើក​ទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្ស ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន នឹងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ នៅក្នុង​ឆ្នាំសិក្សាថ្មី ដែលមានសិស្សនិស្សិត បន្ទាប់ពីទទួលបានបទពិសោធន៍នៃសម័យកូវីដ១៩ កាលពីឆ្នាំ​កន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថាដ្បិតថាឆ្នាំនេះ កម្ពុជា និងពិភពលោក កំពុងតែប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ហើយមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែប្រារព្ធពិថីបើកបវេសន​កាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ក្រោយទស្សនទានថ្មី គឺ ” គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ”។

សម្តេចតេជោ បានរំលឹកថា ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការដ៍មានប្រសិទ្ធភាព ឆ្លើយតប និងការបង្ការ ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយផ្តោតលើ៖

១. ការអនុវត្តវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស

២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅក្នុងសាលារៀន

៣. ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយ

៤. ការអនុញ្ញាតឲ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា៣ដំណាក់ការ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា វិធានការទាំងនេះបានធានាឱ្យសិស្សានុសិស្ស និស្សិតនៅគ្រប់ភូមិសិក្សា នៅតែបន្តទទួលបានសេវាអប់រំ តាមរូបភាពការអប់រំតាមបែបចម្រុះ ដែលមានន័យថាសិស្សានុសិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង​និងធ្វើស្វ័យសិក្សាផងជាពិសេស ក្រសួងអប់រំយុវជន និងកីឡា បានខិតខំជំរុញការអប់តំតាមបែបឌីជីថល ឬការសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក នឹងការអប់រំពីចម្ងាយតាមបែបព្រពៃណី ដោយប្រើប្រាស់សន្លឹកកិច្ចការ នឹងមេរៀនសង្ខេប ដែលបានសហការជាមួយក្រសួងស្ថាប័ន ក្រសួងពាក់ព័ន្ធ នឹងដៃគូអភិវឌ្ឍន៍ ដូចជាការរៀបចំផលិត នឹងផ្សព្វផ្សាយវីដេអូបង្រៀន ការបង្កើតប្រព័ន្ធទូរទស្សន៍តេជោ TV ទ.ទ.ក២ និងការផ្សព្វផ្សាយវីដេអូបង្រៀន តាមបណ្តាញផ្សព្វផ្សាយផ្លូវការណ៍ដទៃទៀត។

ជាមួយគ្នានោះសម្តេចតេជោ បានថ្លែងទៀតថា ក្រសួងអប់រំយុវជន និងកីឡា ក៏បានអនុវត្ត វិធានការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ននៅកន្លែងណាដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យបើកឡើងវិញជាដំណាក់ការៗ ដែលប្រការនេះ អាចធានាបានទាំងសុវត្ថិភាព សុខភាពរបស់លោគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងធានាបាននូវការរៀនសូត្ររបស់សិស្សានុសិស្ស និស្សិតរហូតដល់ឆ្នាំសិក្សា ២០១៩-២០២០ ត្រូវបានប្រកាសបិទបញ្ចប់នៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០៕​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម