Connect with us

ព័ត៌មានជាតិ

របួស១២៥នាក់ ស្លាប់៥២នាក់ ក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍ សម្រាប់​រយ:ពេល ១០ថ្ងៃ ដើម​ខែ​មករានេះ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេល១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២១នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន៩៥ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៥២ នាក់ របួស​ចំនួន ១៥២ នាក់ របួសធ្ងន់ចំនួន៨៧ នាក់។

ចំណែក​នៅ​ថ្ងៃ​អាទិត្យ ទី១០ ខែ​មករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ លើក ក្នុង​នោះ​ស្លាប់ចំនួន០៤ នាក់ របួសចំនួន១៥ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៩ នាក់ ហើយ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​នៅតាមរាជធានី ខេត្ត ចំនួន០៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ឆាយ គឹមខៀន  រយៈពេល ១០ ថ្ងៃ ដើម​ខែមករានេះដែរ មានយានយន្តល្មើសចំនួន៨៩៨៦ គ្រឿង ត្រូវ​បាន​ពិនិត្យ និង​ពិន័យ ក្នុងនោះម៉ូតូចំនួន៦៦៧២គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២៣១៤ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៨៧៩ និងរថយន្តធំចំនួន៤៣៥ គ្រឿង។ 

សម្រាប់ថ្ងៃទី១០ ខែ​មករា នេះ​ដែរ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បាន​បញ្ជាក់​ថា​ នគរបាលចរាចរណ៍​ទូទាំង​ប្រទេស​បាន​ត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៨៣៦ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦២៣ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២១៣ គ្រឿង។

ក្នុងចំណោមម៉ូតូល្មើសទាំង៦២៣ គ្រឿង​នោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៥៣៦ នាក់, បើក​បរ​ល្មើស​សញ្ញាចំនួន៤៦ គ្រឿង, ស្រវឹងចំនួន០៦ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៨ គ្រឿង និង​បើកបរ​ប្រើទូរស័ព្ទចំនួន១៧ នាក់។ 

ចំណែករថយន្តទាំង២១៣ គ្រឿង​នោះ មានរថយន្តតូចចំនួន១៧៥ គ្រឿង និងរថយន្តធំចំនួន៣៨ គ្រឿង ហើយ​ក្នុង ចំណោម​យានយន្ត​ទាំងនោះ មានល្មើសល្បឿនចំនួន២៧ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៨ នាក់, ល្មើសញ្ញាចំនួន២៤ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១០៤ នាក់, លើសចំណុះចំនួន០៩ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៥ នាក់, អត់ស្លាកលេខចំនួន០៨ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២៨ នាក់៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម