ព័ត៌មានជាតិ
ថ្ងៃនេះរដ្ឋមន្ត្រីក្រសួងអប់រំ នឹងប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅខេត្តកំពង់ចាម
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងនៅរសៀលថ្ងៃទី១០មករាថាថ្ងៃនេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញប្រកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ជាផ្លូវការនៅខេត្តកំពង់ចាម។
លោកបានបន្តថា«បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញប្រកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ជាផ្លូវការ និងសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាវិទ្យាល័យអប់រំពិសេសកំពង់ចាម នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម»។
គួរបញ្ជាក់ថាក្រសួងអប់រំយុវជន និងកីឡា បានកំណត់យកថ្ងៃទី១១ខែមករាឆ្នាំ២០២១សម្រាប់បើកបវេសនកាលឆ្នាំសិក្សាថ្មី។
ជាមួយគ្នានេះដែរក្រសួងអប់រំបានចេញសេចក្តីណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកដោយរក្សាអនាម័យស្អាត រក្សាគម្លាតសុវត្តិភាពនិងពាក់ម៉ាសក្នុងករណីចាំបាច់។
ទន្ទឹមនឹងនេះក្រសួងអប់រំបានឲ្យគ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ ត្រូវអនុវត្តកម្មវិធីសិក្សារបង្រួញដែលក្នុងនោះរួមមានមុខវិជ្ជាកាតព្វកិច្ចនិងមុខវិជ្ជាជម្រើសនៅក្នុងមុខវិជ្ជាកាតព្វកិច្ចមានមុខវិជ្ជាចំនួនពីរគឺភាសាខ្មែរនិងគណិតវិទ្យាដែលមុវវិជ្ជាទាំងពីរនេះត្រូវអនុវត្តទាំងស្រុងតាមកម្មវិធីសិក្សា។
ចំណែកមុខវិជ្ជាជម្រើសនឹងត្រូវអនុវត្តតាម ការបង្រៀនបត់បែនទៅតាមម៉ោងសិក្សាដែលនៅសល់ពីការបង្រៀនមុខវិជ្ជាកាតព្វកិច្ច។ការជ្រើសរើសមុខវិជ្ជានិងមេរៀនជាអាទិភាពមកបង្រៀននិងត្រូវអនុវត្តវិធីសាស្ត្របង្រៀនតាមបែបចម្រុះដូចជាការបង្រៀនក្នុងថ្នាក់ការបង្រៀនដោយប្រើវីធីប្រើប្រាស់វីដេអូការប្រើប្រាស់កម្រងកិច្ចការផ្ទះដែលក្រសួងបានរៀបចំនិងការធ្វើស្វ័យសិក្សា៕
សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
កូនប្រុសតារាហុងកុង Cecilia Cheung វ័យ១៧ ឆ្នាំ ណាត់ជួបជាមួយគ្រូអាយុ ៤៦ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រដ្ឋបាលខេត្តសៀមរាប នាំយកគ្រឿងឧបភោគ បរិភោគជូនបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤