Range rover បុក​រ៉ឺម៉ក​រួច ក៏បន្ត​ទៅ​បុក​រថយន្ត​យី​ឌុប​ ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​ និងរងរបួស​២​នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

Range rover បុក​រ៉ឺម៉ក​រួច ក៏បន្ត​ទៅ​បុក​រថយន្ត​យី​ឌុប​ ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​ និងរងរបួស​២​នាក់​

Published

on

រថយន្ត Range rover របស់​មន្ត្រី បម្រើ​ការងារ​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ពងមាន់​ បាន​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក ហើយ​បន្ត​ទៅ​បុក​រថយន្ត​យី​ឌុប​ធ្វើ​ឲ្យ​អ្នកបើកបរ​រ៉ឺម៉ក​ម្នាក់​ស្លាប់​ភ្លាមៗ ប្រពន្ធ​របួសធ្ងន់ និង​អ្នក​បើក​រថយន្ត​ម្នាក់​របួសស្រាល​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨:៥០​នាទី លើ​ផ្លូវ​ជាតិ​លេខ​៧ ចន្លោះ​បង្គោល​លេខ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

លោក​វរសេនីយ៍ទោ​ ឈឿន ​ម៉េង​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​មានឈ្មោះ​ ហាស​ យ៉​ត​ ភេទ​ប្រុស ​អាយុ៣៣ឆ្នាំ​(​ស្លាប់​)​មុខរបរ​លក់ដូរ​តាម​ម៉ូតូ ​ប្រពន្ធ​របួសធ្ងន់ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល​ សង្កាត់​ក្រុង​ខេត្តស្ទឹងត្រែង ចំណែក​

​អ្នកបើកបរ​រថយន្ត range rover មានឈ្មោះ ជិម សារិន ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ មុខរបរ​មន្ត្រី​បម្រើ​ការ​ងារ​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​រាជានុកូល​(​អូរ​ពងមាន់​ខេត្តស្ទឹងត្រែង​)​។​ រីឯ​អ្នកបើកបរ​រថយន្ត​យី​ឌុប​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។

លោក​វរសេនីយ៍ទោ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​នៅមុន​កើតហេតុ​គេ​បានឃើញ​រថយន្ត Rang rover ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK6925​ បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង បាន​បុក​ពីក្រោយ​ម៉ូតូ​រ៉ឺម៉ក​ពណ៌​ស​គ្មាន​ស្លាក​លេខ ហើយ​បន្ត​ទៅ​បុក​រថយន្ត​យី​ឌុប​ចង្កូត​ស្ដាំ​ពាក់​ស្លាក​លេខ​PRV0033 ទិសដៅ​បញ្ច្រាស​គ្នា​ ធ្វើ​ឲ្យ​អ្នកបើកបរ​រ៉ឺម៉ក​ម្នាក់​បាន​ស្លាប់ ប្រពន្ធ​របួសធ្ងន់​ និង​អ្នក​រួមដំណើរ​ជាមួយ​រថយន្ត range rover ម្នាក់​របួសស្រាល​។ លោក​បន្តថា​ ការ​គ្រោះថ្នាក់​ខាងលើ ​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​ស្លាប់ ​(​អ្នក​បើ​បរ​ម៉ូតូ​) ស្រី​ម្នាក់​រង​របួស​ធ្ងន់ និង​អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​របួសស្រាល រថយន្ត​ខូច​ធ្ងន់​០២​គ្រឿង ម៉ូតូ​ខូច​ធ្ងន់​០១​គឿង មូលហេតុ បើកបរ​ល្បឿន​លឿន​។

​ក្រោយ​កើតហេតុ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​វាស់វែង​នាំ​យក​រថយន្ត​ទាំង ២​គ្រឿង​និង​រ៉ឺម៉ក​ម៉ូតូ មកកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទ៖ ​ងិន​លីម

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services