Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ ជិត៦០០នាក់ ​ត្រឡប់​ទៅ​សហគមន៍​វិញ

បានផុស

នៅ

មន្ត្រី​សុខាភិបាល​ខេត្ត​បាត់ដំបង បានឱ្យដឹងថា ​កន្លងមក​មណ្ឌល​ចត្តាឡីស័ក​ខេត្ត​ ​បាន​ទទួល​ពលករ​អនុវត្ត​ធ្វើ​ចត្តាឡី​ស័ក​​១៤ថ្ងៃ សរុបមានចំនួន២៣១២នាក់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ពលករ​នៅ​សល់​ត្រឹម​តែ​ចំនួន​១៤​២៧​នាក់​ប៉ុណ្ណោះ ខណៈ​ទូរលេខ​​ចុង​ក្រោយ​ បាន​អនុញ្ញាត​ឲ្យពួកគាត់ត្រឡប់​ទៅរួមរស់​ជាមួយ​ក្រុម​គ្រួសារ​នៅ​តាម​មូលដ្ឋាន​រៀងៗខ្លួន​ចំនួន​៥៦៨​នាក់ ក្នុង​ចំណោម​ពលករ​ខ្មែរ ដែល​បាន​ឆ្លងកាត់​ការ​ពិនិត្យ​ធ្វើ​តេស្ត​ជា​បន្ត​បន្ទាប់​បានចំនួន២១៧៣នាក់ ដែល​ក្នុង​ចំណោម​​​ពលករ​ខ្មែរ​ទាំង​នេះ បានរកឃើញ​វិជ្ជមាន​នូវ​ជំងឺ​កូវីដ-១៩ ចំនួន០៦នាក់ និងព្យាបាលសះស្បើយចំនួន០២​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


មន្ត្រី​ដដែល​ឲ្យ​ដឹង​បន្តថា គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ គណៈកម្មការ​គ្រប់​គ្រង​មណ្ឌល​ចត្តា​ឡី​ស័ក​ក្នុង​ខេត្ត​បាត់ដំបង បាន​អនុញ្ញាត​ឲ្យពលករខ្មែរជាច្រើននាក់ បានចាកចេញទៅកាន់​លំនៅឋាន​របស់​ពួក​គាត់រៀងៗខ្លួន​ ដែលមានចំនួនកើនឡើងដល់៥៦៨នាក់ ​បន្ទាប់ពី​បាន​រៀប​ចំដាក់ឲ្យនៅដាច់​ដោយ​ឡែក​ដើម្បី​ពិនិត្យ​តាមដាន​សុខភាព​យកវត្ថុ​សំណាក​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​អនុវត្ត​តាម​វិធាន​ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ចូល​ក្នុង​សហគមន៍​។

បច្ចុប្បន្ន​ ខេត្តបាត់ដំបងបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន១១មណ្ឌល ដោយក្នុងនោះមាន​មណ្ឌល​ចំនួន៨​សម្រាប់​ទទួលពលករដែលឆ្លងកាត់តាមច្រកតំបន់ព្រំដែន​នៅក្នុងខេត្តបាត់ដំបង រីឯ​មណ្ឌល​ចំនួន​៣ផ្សេង​ទៀត សម្រាប់​ទទួល​ពលករ​ដែល​បញ្ជូន​មក​ពី​បណ្តា​ខេត្តដូចជា ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​ឧត្តរ​មាន​ជ័យ ជាដើម​​៕
 
អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៣ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម