Connect with us

ព័ត៌មានជាតិ

គ្រោះ​ថ្នាក់​ចរាចរណ៍​បន្តិចបន្តួច​សោះ ដក​កាំភ្លើង និង​ស្រែក​គំរាម​ជនរងគ្រោះ

បានផុស

នៅ

បុរស​ម្នា​ក់អះអាងថា​ ខ្លួន​មានមុខ​ងារ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ និង​មាន​តួនាទី​នាយករង​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ បាន​ដក​កាំ​ភ្លើង​ និងស្រែកគំរាម​ជន​រង​គ្រោះពេលគ្រោះ​ថ្នា​ក់ចរាចរណ៍​បន្តិចបន្តួច​នៅម្ដុំផ្សារ​ធំ​ថ្មី​។

ហេតុ​ការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤:៣០​នាទីទាបភ្លឺ ថ្ងៃទី​១០ ខែមករា ឆ្នាំ២០២១ នៅម្ដុំ​ផ្សារធំថ្មី ក្នុងសង្កាត់ផ្សារ​ថ្មីទី​១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​ពី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បានឃើញហេតុការណ៍​បាន​ប្រាប់​ថា មុន​ដំ​បូង​គាត់​ឃើញ​រថយន្ត​ព្រូស​បើកបរ​ដោយ​បុរស​ម្នាក់​ ​បើករថយ​ន្ដស្របគ្នា​ជាមួយជនរងគ្រោះ តាម​បណ្តោយ​ផ្លូវលេខ​៧៣គៀន​ផ្សារ​ធំ​ថ្មី ហើ​យ​ឃើញ​រថយន្ត​បាន​បើ​ក​គៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល រួច​បាន​ដក​កាំ​ភ្លើង​ពី​ចង្កេះ​នឹង​​ស្រែ​កថា «​ហែង​ចង់​យ៉ាងម៉េច» ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​លើកដៃ​សុំ​កុំ​បាញ់​គាត់​អី។

ប្រភព​ដដែលបានថា ពេលបានឃើញដូចនេះ គាត់ក៏​រត់​មក​ជួយ​ជនរងគ្រោះ​ដែល​ដួល​ម៉ូតូ​បាន​ដោយ​ជនរងគ្រោះ បាន​បាក់ដង​កាំបិត និង​ត្រូវ​ត្រង់​ប្រអប់​ជើ​ង រួចប​ញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ។

ពេល​សមត្ថ​កិ​ច្ចទៅដល់កន្លែងកើតហេតុ អ្ន​កបង្ក​​នៅតែ​បន្ត​សំញែង​កាំ​ភ្លើ​ង​នៅមុខ​សមត្ថកិច្ច​ ទោះ​បី​សមត្ថកិច្ចសុំដកកាំភ្លើងទុក ក៏បុរ​សរូបនោះមិនព្រមប្រគល់ឲ្យសមត្ថកិច្ចដែរ តែបន្ទាប់មកក៏យល់ព្រមប្រគល់​​សំបក​កាំ​ភ្លើ​ង​​។​​

​ដោយ​មិន​ចង់មានរឿងវែងឆ្ងាយ ​ជនរងគ្រោះ​ក៏​មិន​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទេ ដោយ​សុំ​ត្រឹម​តែ​អ្នក​បង្ក​សង​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែប៉ុណ្ណោះ ដើ​ម្បី​បញ្ចប់រឿង៕

អត្ថបទ​ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៤ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម