Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ​គណៈបញ្ជាការ​ អំពី​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់​ការ​បំពង​សំឡេងរំខាន​នានា

បានផុស

នៅ

​ការ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ការទប់ស្កាត់​ការ​បំពង​សំឡេង​រំខាន​នានា​ នៅ​តាម​ទី​សាធារណៈ​ ត្រូវ​បាន​លើកឡើង​ក្នុង​អង្គប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា ​ឆ្នាំ​២០១២​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដឹក​នាំ​កិច្ច​ប្រជុំដោយ​ លោក ​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ ដោយមាន​ការចូលរួម​ពី​លោ​ក ស ថេត ​ស្នងការ​​នគរបាល​រាជធានី​ភ្នំពេញ លោក​រ័ត្ន ស្រ៊ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ទៀត​។

​លោក​ ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើក​ឡើង​ថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជា​បញ្ហា​មួយ​ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ទាំង ១៤​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងពីរ​ប្រភេទ​ ត្រូវតែ​យកចិត្តទុកដាក់​ជាប្រចាំ ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ ទទួល​បាន​នូវ​ការ​ជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​ ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ បន្ត​ការ​ចុះ​តាម​បុរី​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ចងក្រង​ជា​កម្លាំង ហើយ​បើ​មាន​បញ្ហា​ ដែល​ដោះស្រាយបាន​ គឺ​ត្រូវ​ដោះស្រាយ​ភ្លាម​ជូន​ប្រជាពលរដ្ឋ ហើយ​បើ​បញ្ហា​ដែល​មិន​អាច​ដោះស្រាយបាន ​ត្រូវ​រាយការណ៍​ជូន​មក​ថ្នាក់​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ថ្នាក់​រាជធានី​បន្ត​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ទៀត​។

​ពាក់ព័ន្ធ​នឹង​ម៉ូតូ​ធំៗ​ដែល​បាន​បង្កសំឡេង​រំខាន ក៏ដូចជា​ម៉ូតូ​ដែល​កែច្នៃ​ស៊ីម៉ាំងរំខាន​ដល់​ប្រជាពលរដ្ឋ​លោក​ ឃួ​ង ស្រេង ​ក៏បាន​លើកឡើង​ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា ការទប់ស្កាត់​ម៉ូតូ​បំពង​សំឡេង​រំខាន​នេះ ​អាជ្ញាធរ​ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​ យើង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ឃាត់​ម៉ូតូ​បាន​ចំនួន​៦០​គ្រឿង​ហើយ​ ក្នុង​ចំនួន​នេះ ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ពិសេស​ គឺ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ និង​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ផ្ទាល់​ទៅដល់​ទីតាំង​ ដែល​បាន​ឃាត់ទុក​នៅ​រសៀល​ថ្ងៃនេះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​និង​ការ​ប៉ះពាល់​ទៅលើ​បរិស្ថាន​មុននឹង​ប្រគល់​ឲ្យ​ម្ចាស់​ម៉ូតូ​វិញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ​លោក​បញ្ជាក់​ថា ម៉ូតូ​ដែល​មាន​សំឡេង​បំពង​ខុស​លក្ខណៈ​បច្ចេកទេស​ គឺ​នៅ​រក្សាទុក​ដដែល ដោយ​រង់ចាំ​ការណែនាំ​ពី​ក្រសួងមហាផ្ទៃ​។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា កម្លាំង​មាន​សមត្ថកិច្ច​របស់​រា​ជ​ធានី ​មិនបាន​ចាប់​ម៉ូតូ​ធំៗ​នេះ​ ពី​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​ដូច​ការ​លើក​ឡើង​របស់​ជន​អគតិ​មួយ​ចំនួន​ណា​នោះ​ទេ​។

​ក្រៅពី​បញ្ហា​ទាំង​ប៉ុន្មាន​ខាងលើនេះ លោក​ ឃួ​ង ស្រេង​ ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​​ទាំង​១៤​ មាន​វិធានការ ​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​តឹងរឹង​បំផុត​ ចំពោះ​សំណង់​ដែល​បាន​និង​កំពុង​សាងសង់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ហានិភ័យ ដូចជា​ការ​ធ្លាក់​វត្ថុ​រឹង​ពីលើ​អគារ​ខ្ពស់ៗ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទៀត​។ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោ​កស ថេត​ បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​យើង​ក៏​នៅតែមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ផង​ដែរ ដែល​យើង​ត្រូវតែ​បន្ត​យកចិត្តទុកដាក់នោះ​ គឺ​បញ្ហា​គ្រឿងញៀន ដែល​មក​ដល់ពេលនេះ​ បទល្មើស​គ្រឿងញៀន ការ​សេព​គ្រឿងញៀន​នៅតែ​បន្ត​កើតមាន ដែល​យើង​

​ទាំងអស់គ្នា​ ត្រូវ​រួមគ្នា​ដើម្បី​ទប់ស្កាត់។ លោក​បញ្ជាក់​ផងដែរ​ថា រាល់​បទល្មើស​ដែល​បាន​កើតឡើង​ភាគច្រើន ជន​បង្ក​បទល្មើស​ភាគ​ច្រើន​ជា​អ្នក​ ដែល​មាន​សារធាតុ​ញៀន​។ បូរី​មួយចំនួន​នៅតែ​កើត​មាននូវ​បទល្មើស​លួច​និង​គាស់​ផ្ទះ ដែល​យើង​ជា​កងកម្លាំង​មាន​សមត្ថកិច្ច​ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ ចំពោះ​បទល្មើស​ទាំងនេះ​។​ ក្រៅ​ពីនេះ​ ក្នុង​រយៈពេល​មួយខែ​ពីរ​ខែ​នេះ បទល្មើស​ដែល​ផ្ដើម​ពី​ក្រុម​ក្មេង​ទំនើង ក៏បាន​កម្រើក​ឡើងវិញ​ផង​ដែរ​ ដោយ​ក្រុម​នេះ បាន​ប្រមូល​ផ្ដុំគ្នា​ជា​ក្រុម មាន​ដាវ ស្នាប់ដៃ បង្ក​ភាព​អនាធិបតេយ្យ​វាយតប់​គ្នា​។ ករណីនេះ​ យើង​ក៏បាន​ធ្វើការ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ ផង​ដែរ​។ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្នុងនាម​ជា​កងកម្លាំង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ទប់ស្កាត់​ឲ្យ​បានរក្សា​ភាពកក់ក្តៅ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ ​ស្រីរត្ន័

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម