Connect with us

ជីវិតកម្សាន្ដ

អតីតសង្សារនាយ ចឺម អន់ចិត្ត ក្រោយចេញបទ”ហត់អត់?” មានតែការរិះគន់

បានផុស

នៅ

អ្នក​មេម៉ាយ​ចាយ​រាង​រូប​ស្រស់ សេង សុ​ឃីម ដែល​ទើប​ប្ដូរ​ឈ្មោះ​មក សុខ ទី​យ៉ា និង​ជា​អតីត​សង្សារ​នាយ ចឺម កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ បាន​ចេញ​ចម្រៀង​បទ​រ៉េ​ប​មាន​ចំណងជើង​ថា “​ហត់​អត់​?”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម ភ្លាមៗ​នោះ​គេ​ឃើញ​មាន​ទាំង​ការ​គាំទ្រ និង​ខ្លះ​ទៀត បាន​នាំគ្នា​រិះគន់​ថា ស្ដាប់​មិនបាន ហើយ​ច្រៀង​មិន​កើត។

ឆ្លើយតប​ការ​រិះគន់​របស់​អ្នកគាំទ្រ​មួយ​ចំនួន អ្នកនាង សេង សុខ​ឃីម បាន​បង្ហាញ​អារម្មណ៍​ហាក់​អន់​ចិត្ត ដោយ​នាង​លើក​ហេតុផល​ថា មាន​តែ​ការ​រិះគន់​ដោយ​គ្មាន​ការ​លើក​ទឹកចិត្ត​នាង​ឡើយ។ នាង​ប្រាប់​ឲ្យ​ដឹង​ថា ខ្ញុំ​ជា​មនុស្ស​ស្រី តែ​ខ្ញុំ​ក៏​ស្រលាញ់​ការ​ចម្រៀង​រ៉េ​ប អ្នក​ស្រលាញ់​ខាង​ដូច​ខ្ញុំ គាត់​នឹង​យល់​ពី​ចិត្ត​ខ្ញុំ តែ​អ្នក​មិន​ស្រលាញ់​ខាង​ហ្នឹង គាត់ bully ខ្ញុំ​គ្រប់សព្វ។

អ្នក​មេម៉ាយ​កូន​មួយ សេង សុខ​ឃីម បាន​និយាយ​ទៀត​ថា ក្នុង​ចិត្ត​ខ្ញុំ​មាន​អារម្មណ៍​ថា ហេតុអ្វី​ក៏​អ៊ីចឹង ពិបាក​និយាយ​អារម្មណ៍​ពេលនេះ​ណាស់ ហេតុអ្វី​មិន​យល់​ពី​ការ​លះបង់​របស់ខ្ញុំ ហេតុអ្វី​គ្រប់​ពេល​រិះគន់ ចុះ​បទ​ខ្លះ​ទៀត​ស្ដាប់​មិន​បាន​មិន​ចុះ​ផង។ យើង​ជា​ខ្មែរ​ដូចគ្នា សមតែ​ជួយ​គ្នា តែ​នេះ​ចាំតែ​យក​ប្រយោជន៍​ខ្លួនឯង ភាព​ស្មោះត្រង់​ខ្ញុំ​មិន​ដែល​ទទួល​បាន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ។

នាង​បាន​លើក​ឡើង​បន្ថែម​ថា បទ”ហត់​អត់​?” ជា​បទ​ទី​មួយ​ដែល​នាង​ចេញ ហើយ​ហេតុអ្វី​អត់​មាន​ពាក្យ​លើក​ទឹកចិត្ត​អ្វី​អ៊ីចឹង ហេតុអ្វី​ស្អប់ bully នាង​ទៅ​វិញ។ នាង​ថា មូលហេតុ​ខ្លួន​យក G-Devith ជា​idol ជា​គំរូ ព្រោះ​លោក​ពីមុន​ចាំតែ​ខុស ជា​មនុស្ស​ដែល​ទៅ​ណា​ក៏​គេ bully តែ​ការ​តស៊ូ​លោក​ក៏​ជោគជ័យ​មកដល់​សព្វថ្ងៃ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម