ព័ត៌មានជាតិ
ភ្នំឥសីបតមៈ ក្លាយជាគោលដៅទេសចរ ខណៈពុទ្ធប្បដិមាអង្គធំមួយអង្គ ទម្ងន់៣០០តោន បានសាងសង់រួច
ភ្នំឥសីបតមៈ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានអាជ្ញាធរខេត្តរតនគីរី រៀបចំកែច្នៃ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន សាងសង់ព្រះពុទ្ធបដិមាអង្គធំ ផ្លូវឡើង រៀបចំទីធ្លាសម្រាប់កម្សាន្ត។
ភ្នំឥសីបតមៈ បានក្លាយជាគោលដៅមួយរបស់ភ្ញៀវទេសចរ ព្រមទាំងជាទីលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទិដ្ឋភាពក្រុង សមុទ្រកសិកម្មពីកំពូលភ្នំ។ ជារៀងរាល់ពេលល្ងាច គេសង្កេតឃើញមានប្រជាពលរដ្ឋនៅក្នុងខេត្តជាច្រើនបានធ្វើដំណើរឡើងទៅកម្សាន្តនៅលើភ្នំដែលជាទីសក្ការបូជាដ៏ស័ក្ដិសិទ្ធិ និងជាទីកន្លែងដ៏មនោរម្យមួយនេះ។
នៅលើភ្នំឥសីបតមៈ មានព្រះពុទ្ធប្បដិមាអង្គធំមួយអង្គ សាងសង់ពីថ្មភក់ មានកម្ពស់ ១៥ម៉ែត្រកន្លះ ដោយគិតទាំងបល្ល័ង្ក និងមានព្រះភ្នែនប្រវែង១០ម៉ែត្រ មានទម្ងន់សរុបប្រមាណ ៣០០តោន ដោយគ្រោងបច្ច័យក្នុងការសាងសង់ជាង ២០ម៉ឺនដុល្លារ ។
ភ្នំឥសីបតមៈ ត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏ស្រស់បំព្រងមួយក្នុងខេត្តរតនគិរី ផងដែរ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង