Connect with us

ព័ត៌មានអន្ដរជាតិ

អាកាសធាតុត្រជាក់ខ្លាំង សម្លាប់ប្រជាជនអាហ្វហ្គានីស្ថាន ជាង១០០នាក់  

បានផុស

នៅ

ក្រុមមន្ត្រីតាលីបង់បាននិយាយថា មនុស្សចំនួន១២៤នាក់ បានស្លាប់ដោយសារសីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីសប្តាហ៍មុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា សត្វពាហនៈប្រហែល៧០០០០ក្បាល ក៏ងាប់ផងដែរនៅក្នុងរដូវរងាដែលត្រជាក់បំផុត មិនធ្លាប់ជួបសោះនារយៈពេលមួយទសវត្សរ៍ចុងក្រោយ។

ទីភ្នាក់ងារជំនួយជាច្រើន បានផ្អាកប្រតិបត្តិការនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីក្រុមតាលីបង់ ហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថាន មិនឲ្យធ្វើការងារឲ្យអង្គការក្រៅរដ្ឋាភិបាល។

រដ្ឋ​មន្ត្រី​តាលីបង់​ម្នាក់​​និយាយ​ថា ទោះ​បី​ជា​មាន​ការ​ស្លាប់បែបនេះ​ក៏​ដោយ ក៏​បម្រាមមិន​ផ្លាស់​ប្តូរដែរ។

រដ្ឋមន្ត្រីស្តីទីនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Mullah Mohammad Abbas Akhund បានប្រាប់ BBC ថា តំបន់ភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថាន ឥឡូវនេះត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារព្រិល។ ឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូនទៅជួយសង្គ្រោះ ប៉ុន្តែពួកគេមិនអាចចុះចតនៅតំបន់ភ្នំភាគច្រើនបានទេ។

លោក Mullah Akhund និយាយថា “ភាគច្រើននៃមនុស្សដែលបាត់បង់ជីវិតដោយសារភាពត្រជាក់គឺជាអ្នកគង្វាលគោ ឬអ្នករស់នៅតាមតំបន់ជនបទ។ ពួកគេមិនមានលទ្ធភាពទទួលបានការថែទាំសុខភាពឡើយ”។

គួរបញ្ជាក់ថា រដូវរងាគឺតែងតែអាក្រក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែឆ្នាំនេះគឺជាអាកាសធាតុអាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កូរ៉េទាំង២ ចេញការព្រមានអំពីអាកាសធាតុ ចុះត្រជាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម