Connect with us

ព័ត៌មានជាតិ

ស្អែកនេះសម្ដេចតេជោ នឹងអញ្ជើញ​ជា​អធិបតីភាព​ប្រគល់សញ្ញាបត្រ​ដល់និស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើនជាង៣ពាន់នាក់

បានផុស

នៅ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។​

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ រាជធានីភ្នំពេញ ដោយ​មាន​និស្សិត​ជ័យលាភី​នៃសាកលវិទ្យាល័យវេស្ទើន​សរុប​៣២៣២នាក់​ ក្នុង​នោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ ផងដែរ។

បើតាមរបាយការណ៍របស់ លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន, បច្ចុប្បន្ន​សាកលវិទ្យាល័យ​មាន​និស្សិត​កំពុង​បន្ត​ការ​សិក្សា​ក្នុង​ឆ្នាំ២០២២-២០២៣ នេះចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយ​មាន​និស្សិត​បាន​បញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ដល់ឆ្នាំសិក្សាបច្ចុប្បន្នចំនួន១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់)។

របាយការណ៍បានបញ្ជាក់បន្ថែមថា ក្រៅពីការផ្តល់ជូនអាហារូបករណ៍សម្រាប់សិស្ស និស្សិតក្រីក្រ តាមរយៈប្រមុខរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានានោះ សាកលវិទ្យាល័យវេស្ទើន បានបង្កើតឱ្យមានកម្មវិធីប្រាក់កម្ចីសិក្សា សម្រាប់និស្សិតក្រីក្រ ដើម្បីបង្កើនលទ្ធភាពសិក្សាថ្នាក់បរិញ្ញាបត្រ ដល់សិស្សក្រីក្រ។ ទាក់ទងទៅនឹងនិស្សិតជ័យលាភីនេះ បើយោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមការងារធានាគុណភាពផ្ទៃក្នុងសាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភីដែលត្រូវទទួលបានសញ្ញាបត្រ នាពេលបន្តិចទៀតនេះ អ្នកដែលមានការងារធ្វើចំនួន ៩៣,៧២%ក្នុងនោះបរិញ្ញាបត្រររង៨៦,៩៧% ថ្នាក់បរិញ្ញាបត្រ៩៤,៩៨% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០% និងថ្នាក់បណ្ឌិត ១០០%។

ជាមួយនឹងការខិតខំរបស់ខ្លួន ជាមោទនភាពដែលសាកលវិទ្យាល័យវេស្ទើន ត្រូវបានវាយតម្លៃនិងទទួលស្គាល់ជាសាកលវិទ្យាល័យមានសមត្ថភាពក្នុងចំណោមសាកលវិទ្យាល័យឯកជនទាំងអស់ដែលមានតែសាកលវិទ្យាល័យឯកជនតែ៦ប៉ុណ្ណោះទទួលបានគំរោងកែលំអរគុណភាពឧត្តមសិក្សា ពីក្រសួងអប់រំយុវជន និងកីឡា តាម​រយៈ​កម្ចី​ពី​ធនាគារ​ពិភព​លោក​ទាំង​ពីរ​ដំណាក់​កាល​ក្នុង​ទំហំ​ទឹកប្រាក់សរុបចំនួន ៣៨៦.៣៩៤ដុល្លារ ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សា អភិវឌ្ឍន៍ធន-ធានសាស្ត្រាចារ្យ និងរៀបចំសម្ភារៈបរិក្ខា បន្ទប់ពិសោធន៍សម្រាប់ជំនាញគណនេយ្យ និងជំនាញសំណង់ស៊ីវិលមានរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤។

គម្រោង​នេះ​ គឺដើម្បីបង្កើនសមត្ថភាពរបស់សាកលវិទ្យាល័យ ក្នុងការផ្តល់សេវាអប់រំ ដែលផលិតនិស្សិតប្រកបដោយសមត្ថ-ភាពនិងការទទួលស្គាល់ទាំងស្តង់ដាជាតិនិងអន្តរជាតិ ស្របតាមចក្ខុវិស័យឧត្តមសិក្សា២០៣០ និង២០៥០របស់ក្រសួងអប់រំ យុវជន និងកីឡា។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យវេស្ទើន មានឧបសម្ព័ន្ធមួយរបស់ខ្លួនគឺ សាលាវេស្ទើនអន្តរជាតិ ដែលបណ្តុះបណ្តាលពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សាថ្នាក់ជាតិនិងអន្តរជាតិដែលមាន១៦ទីតាំងនៅរាជធានីភ្នំពេញ មួយទីតាំងនៅខេត្តព្រះសីហនុ និងមួយទីតាំងនៅខេត្តកណ្តាល និងមានសិស្សានុសិស្សចំនួន ៨.០០០នាក់កំពុងសិក្សា និងបុគ្គលិកប្រហែល ២.០០០នាក់បម្រើការនៅទីនោះផងដែរ។

សិស្សរបស់សាលាវេស្ទើនអន្តរជាតិតែងទទួលបានអាត្រាជាប់បាក់ឌុបនៅក្នុងចន្លោះ ៩០-៩៥%ជារៀងរាល់ឆ្នាំ និងមានអាត្រាជាប់និទ្ទេសA ប្រហែល១០% ជា​ប្រចាំ​ជាក់ស្តែង​ក្នុង​ឆ្នាំ​សិក្សា​២០២១-២០២២នេះ មាន​សិស្ស​សាលាវេស្ទើន​អន្តរជាតិម្នាក់​ទទួល​បាន​ពិន្ទុ​ថ្នាក់​១០០/១០០​លើគ្រប់វិញ្ញាសារ ពោលគឺ «The best of the best» គឺ កញ្ញា «You Soukunthika» ដែល​ឥឡូវ​បាន​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក(USA) ផងដែរ។

ជាងនេះទៅទៀត ជា​រៀង​រាល់​ឆ្នាំ​សិស្ស​របស់សាលាវេស្ទើនអន្តរជាតិ តែង​តែ​ចូលរួម​ប្រកួតប្រជែង​ជាលក្ខណៈអន្តរជាតិនៅជុំវិញពិភពលោក ​ដោយនាំមកជូនមាតុភូមិកម្ពុជាយើង នូវមេដៃមាស ប្រាក់ ជាច្រើនទៀត។

សាកលវិទ្យាល័យវេស្ទើន ក៏បានធ្វើកិច្ចសហប្រតិបត្តិការ ជា​មួយ​សាកលវិទ្យាល័យ​នានា​នៅ​ក្រៅ​ប្រទេស ដូច​ជា​សាកលវិទ្យាល័យ​យ៉ុង​ណាម ប្រទេសកូរ៉េខាងត្បូង មានកម្មវិធីផ្តល់អាហារូបករណ៍ដល់បុគ្គលិកសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យយ៉ុងណាម កម្មវិធីផ្លាស់ប្តូរនិស្សិត និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ២បូក២ គឺ២ឆ្នាំនៅសាកលវិទ្យាល័យវេស្ទើន និង២ឆ្នាំសិក្សានៅសាកលវិទ្យាល័យយ៉ុងណាមប្រទេសកូរ៉េខាងត្បូង ដែលនិស្សិតនឹងទទួលបានសញ្ញាបត្រពីរពីសាកលវិទ្យាល័យទាំងពីរ។ កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអាសាមសុននៃប្រទេសថៃ(Assumption University of Thailand) លើការបណ្តុះបណ្តាលធនធានសាស្ត្រាចារ្យថ្នាក់បណ្ឌិត ដោយសាកល-វិទ្យាល័យវេស្ទើន បានផ្តល់បដិភាគសម្រាប់អាហារូបករណ៍ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យចំនួន១១នាក់បានសិក្សាបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។ ជាមួយគ្នានេះសាកលវិទ្យាល័យវេស្ទើន មានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានានៃប្រទេសជាច្រើនក្នុងតំបន់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម