Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ព្រូ​ដិ​នស​ល​សហការ​ជាមួយ​ក្រុម​តារា ចម្រៀង កូរ៉េ SuperM ដើម្បី​ចាប់ផ្ដើម​យុទ្ធនាការ “We DO Well Together”

បានផុស

នៅ

​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​អាស៊ី (​ព្រូ​ដិ​នស​ល​) កំពុង​សហការ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ (K-pop) ដែលជា​ក្រុម​ចម្រៀង​ដ៏​ល្បីឈ្មោះ​មួយ​គឺ​ក្រុម SuperM ដើម្បី​ផ្ដើម​យុទ្ធនាការ​ថ្មី “We DO Well Together” ដើម្បី​លើកទឹកចិត្ត​ប្រជាជន ​ក្នុង​តំបន់​អាស៊ី​ឲ្យ​ទទួល​បាន​ការរស់នៅ​ ដែលមាន​សុខភាព​ល្អ និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​ ពិត​ជាមាន​មោទនភាព​ណាស់ ​ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ក្នុង​តំបន់​ដំបូង​គេ​បង្អស់ ដែល​បានប្រកាស​ភាពជា​ដៃគូ​ជាមួយ កំពូល​ក្រុម​តារា​ចម្រៀង​កូរ៉េ SuperM ដែលជា​ក្រុម​មាន​ប្រជាប្រិយភាព​ខ្ពស់​បំផុត​។ ក្រុម​ចម្រៀង SuperM ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៩ ដោយ​ផលិតកម្ម SM Entertainment និង​ផលិតកម្ម Capitol Music Group ដែល​មាន​សមាជិក​ទាំង​អស់​ចំនួន ៧ នាក់ មកពី​ក្រុម​ចម្រៀង​កំពូលៗ និង​ទទួលបាន​ការស្រលាញ់​ពី​អ្នកគាំទ្រ​រាប់លាន​នាក់​ នៅ​ជុំវិញ​ពិភពលោក​។ ភាព​វិជ្ជមាន និង​ភាព​ស្វាហាប់​របស់​ពួកគេ​ក្នុង​វិស័យ​តន្ត្រី និង​ការសម្តែង ពិតជា​ស្របគ្នា​ជាមួយ​ស្មារតី​នៃ​យុទ្ធនាការ “We DO” របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ដែល​នឹង​ក្លាយ​ជាការ​ជំរុញ​ទឹកចិត្ត និង​ផ្ដល់​ភាព​សុទិដ្ឋិនិយម ចំពោះ​មនុស្សក្នុង​ជំនាន់​បច្ចុប្បន្ន​។​

​លោក Nic Nicandrou នាយក​ប្រតិបត្តិ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​អាស៊ី មានប្រសាសន៍ថា “​ក្រុមហ៊ុន ព្រូ​ដិ​នស​ល និង​ក្រុម​ចម្រៀង SuperM ចែករំលែក​គោលដៅ​រួមមួយ ដោយ​យើង​ចង់​លើកកម្ពស់​សារៈសំខាន់​នៃ​ការរស់នៅ​ប្រកបដោយ​ផាសុកភាព និង​មាន​សុខភាព​ល្អ ជាពិសេស​ក្នុង​អំឡុង​ពេលនេះ​។ តាមរយៈ​ការ​សហការ​នេះ យើង​ចង់​លើកទឹកចិត្ត​អ្នក​ទាំងអស់គ្នា​ឲ្យ​ទទួល​បាន​សុខ​ភាពល្អ តាមរយៈ​មធ្យោបាយ​ដែល​ផ្ដល់​ភាព​វិជ្ជមាន សកម្ម​ភាព​រស់រវើក និង​ភាពសប្បាយ​រីករាយ​ ផង​ដែរ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ ដែល​ផ្ដោតលើ​ការជួយ​មនុស្ស​គ្រប់រូប​ឲ្យ​ទទួលបាន​នូវ​ជីវិត​ដ៏​ប្រសើរ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល បាន​ជួយ​អតិថិជន​រាប់​លាន​នាក់ នៅក្នុង​តំបន់​អាស៊ី ដោយ​ផ្ដល់​ការ​ការពារ​ផ្នែក​សុខភាព និង​បង្កើន​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដើម្បី​ពួកគេ​អាច សម្រេច​គោលដៅ​ជីវិត​របស់​ពួកគេ​បាន​។​

​លោក Nicandrou បាន​បន្ថែមទៀតថា “​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ធ្វើ​ប្រតិបត្តិការ​លើសពី​ការផ្តល់​ការការពារ ដោយមាន​ផ្ដល់​សេវា​សុខភាព និង​សុខុមាលភាព​ជាច្រើន​ផ្នែក ដើម្បី​ជួយ​ប្រជាជន​យើង​ក្នុង​ការ​ការពារ និង​ពន្យារ​ការ​កើតឡើង​នៃ​ជំងឺ​នានា​។ យើង​បាន​ជួយ​ប្រជាជន​តាមរយៈ​កម្មវិធី​លើ​ទូរសព្ទដៃ Pulse by Prudential ដោយ​ផ្ដល់​សេវាកម្ម និង​ដំណោះស្រាយ​ល្អៗ​បំផុត ដើម្បី​ជួយ​ប្រជាជន​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​អាយុ​វែង​។ យុទ្ធនាការ​ចុងក្រោយ​បំផុត​មួយ​នេះ​ផ្ដោត​លើ​សុខភាព និង​សុខុមាលភាព ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​យើង ក្នុង​ការ​ដាក់​អតិថិជន​ជា​បេះដូង​នៃ​អាជីវកម្ម​របស់​យើង​”​។​

​ក្រុម SuperM បាន​ឲ្យ​ដឹង​ថា “​ដោយ​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​នានា បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ជាស​កល ដូចនេះ​មហិច្ឆតា​របស់​យើង ​គឺ​ការចែករំលែក​ថាមពល​វិជ្ជមាន និង​ជួយ​មនុស្ស​ឲ្យ​បាន​កាន់តែច្រើន ​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បីឲ្យ​ពួកគេ​ទទួលបាន​មិន​ត្រឹមតែ​សុខភាព​ល្អ​ផ្នែក​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សុខុមាលភាព​ផ្លូវចិត្ត​ផង​ដែរ​។ យើង​ចែករំលែក​បេសកកម្ម​រួមជាមួយ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ដើម្បី​ជួយ​លើកកម្ពស់​សុខភាព​ប្រជាជន និង​ជំរុញ​សុទិដ្ឋិនិយម នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ តាមរយៈ​យុទ្ធនាការ “We DO Well Together” យើង​សូម​អំពាវនាវ​ឲ្យ​មនុស្ស​គ្រប់គ្នា​ចូលរួម​ចែករំលែក​ថាមពល និង​ស្មារតី​ជាមួយ​យុទ្ធនាការ “We DO” ដើម្បី​សម្រេច​គោលដៅ​ជីវិត​របស់​យើង​ជាមួយគ្នា​។​

​ក្នុង​ឆ្នាំ​២០២១ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល និង​ក្រុម SuperM នឹង​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន ដើម្បី​លើកទឹកចិត្ត​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​ចាប់ផ្ដើម​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​ទទួល​បាន​សុខភាព​កាន់តែ​ល្អ​ប្រសើរ​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នឹង​ប្រកាស​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ស្ដីពី​សកម្មភាព​ទាំង​អស់​នោះ ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម