Connect with us

សន្តិសុខសង្គម

ចាប់ផ្សឹកគ្រូសូត្រឆ្វេងវត្តទ្រព្យគរ បញ្ជូនឲ្យសមត្ថកិច្ច ក្រោយប្រើហិង្សាលើសាម​ណេរ១​អង្គបែកព្រះកេស

បានផុស

នៅ

សាលាគណខេត្តកែវ បានធ្វើពិធីផ្សឹកភិក្ខុ នួន ឆានី ដែលជាគ្រូសូត្រឆ្វេងនៃវត្តទ្រព្យគរ បញ្ជូនឲ្យកម្លាំងសមត្ថកិច្ចស្រុកបាទីអនុវត្តតាមនិតិវិធីច្បាប់ ក្រោយប្រើអំពើហិង្សាលើសាមណេរ១អង្គ របួសបែកព្រះកេសឈាមស្រោចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលាគណខេត្តកែវ បញ្ជាក់ថា ករណីហិង្សាដោយភិក្ខុ នួន ឆានី អាយុ៣២ឆ្នាំ ដែលប្រើអំពើហិង្សាលើសាមណេរ ដោយយកចានវាយលើសីស(ក្បាល)សាមណេរ បណ្ដាលឱ្យមានរបួស ដែលប្រព្រឹត្តនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅវត្តទ្រព្យគរ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សាលាអនុគណស្រុកបាទី បានផ្សឹកភិក្ខុរូបនោះរួចរាល់ហើយ និងបានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ដោះស្រាយតាមនីតិវិធីច្បាប់បន្ត។

លោកវរសេនីយ៍ឯក ឆាយ កែវមន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៦ ខែមករា នេះថា​ ករណីនេះជនបង្កបានបញ្ជូនមកដល់អធិការស្រុកបាទីហើយ ហើយកម្លាំងជំនាញកំពុងសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់ តែលោកមិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យកើតមានអំពើហិង្សានេះនោះទេ ដោយកម្លាំងជំនាញកំពុងធ្វើការលើរឿងនេះ។

បើតាមការលើកឡើងរបស់អាខោនហ្វេសប៊ុកឈ្មោះ ព្រះធម៌ Page បានសរសេរថា «នេះឬអប់រំប្រដៅ? ដោយព្រះភិក្ខុសង្ឃ នួន ឆាយនី ដែលជាសូត្រឆ្វេង នៃវត្តទ្រព្យគរ បានចាប់វាយបោចលោកកូននេននឹងចានវាយព្រះកេស ហើយប្រាប់ថា នេះជាការប្រៀនប្រដៅអប់រំ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម