(UPDATE) សិស្សសាលា​ដែល​ពុល​អាហារ បានជា​សះស្បើយ​វិញ​ហើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

(UPDATE) សិស្សសាលា​ដែល​ពុល​អាហារ បានជា​សះស្បើយ​វិញ​ហើយ​

Published

on

​ក្មេងៗ​សិស្សសាលា​បឋមសិក្សា សិរី​អង្គ​នាល ចំនួន​ជាង​១០នាក់ ដែល​ពុល​អាហារ ត្រូវបាន​ជួយសង្គ្រោះ និង​បាន​វិល​ត្រលប់​ទៅផ្ទះ​វិញ​។

​លោក​វេជ្ជបណ្ឌិត អោ វ៉ាន់​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ស្ពឺ បាន​ប្រាប់​គេហទំព័រ កម្ពុ​ជាថ្មី នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២០​នេះ​ថា សិស្សសាលា​បឋមសិក្សា សិរី​អង្គ​នាល ត្រូវ​បាន​ជួយសង្គ្រោះ​ទាន់​ពេល ហើយ​បច្ចុប្បន្ន​ក៏បាន​វិល​ត្រលប់​ទៅដល់​ផ្ទះ​វិញ​អស់ហើយ​ដែរ​។​

​លោក​ថា ករណី​នេះ មន្ត្រី​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ស្វែងរក​នូវ​មូលហេតុ​ពិត នៃ​កា​រពុល​របស់​សិស្សសាលា​។​យ៉ាងណាក៏ដោយ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ស្ពឺ លោក​វេជ្ជបណ្ឌិត អោ វ៉ាន់​ថេ​ន បាន​អំពាវនាវ​ដល់​អាណាព្យាបាល​របស់​សិស្ស និង​អ្នកលក់​អាហារ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​ចម្អិន​អារ​ហារ​ឲ្យ​បាន​ឆ្អិន​ល្អ និង​មាន​អនាម័យ ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ការពារ​ជំងឺ​អាសន្នរោគ ខណៈ​ខេត្តកំពង់ស្ពឺ ទើប​ស្រាកស្រាន្ត​ពី​ទឹកជំនន់​។

​សូម​បញ្ជាក់​ថា សិស្សសាលា​ចំនួន ១៧ នាក់ បាន​ពុល​អាហារ បន្ទាប់ពី​ពួកគេ​បាន​ញុំា​ប្រហិត​កញ្ចប់ ប៉ុន្តែ​ត្រូវ​ជួយសង្គ្រោះ​ទាន់​ពេលវេលា កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២០ នៅ​សាលា​បឋមសិក្សា សិរី​អង្គ​នាល ស្ថិត​ក្នុង​ភូមិ​ចេក ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ៕​

អត្ថបទ៖ ដូឡា

សូមចុចអាន៖ ក្មេង​សិស្សសាលា​១៧​នាក់ ពុល​ក្រោយ​ញុំា​ប្រហិត​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services