Connect with us

ព័ត៌មានជាតិ

ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​៣៧៥៤​នាក់​ នៅ​ខេត្តបន្ទាយមានជ័យ​ទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ​

បានផុស

នៅ

​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ​៣៧៥៤​នាក់​បានទទួល​បាន​អំណោ​យ​ជា​គ្រឿង​អាហារ និង​ទឹកបរិសុទ្ធ​ពីស​ម្តេច​តេ​ជោ​ ហ៊ុន សែន ដែល​ផ្តល់​តាមរយៈ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈ​កម្មាការ​ខេត្ត​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ឱកាស​ចុះ​ចែក​អំណោយ​ដល់​ពលករ​ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនោះ​ នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត​២​ថ្នាក់​ខេត្ត នៅ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​នៅ​ព្រឹក​ថ្ងៃទី​១១​មករា​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ​គិត​មកដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ ក្នុង​ខេត្ត​មាន​បងប្អូន​ពលករ​ត្រឡប់​មក​ប្រទេស​ថៃ​ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣៧៥៤​នាក់ ស្រី​១៦០២​នាក់ ហើយ​ក្នុង​នោះ​មាន វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៨​នាក់ ស្រី​៦​នាក់​។

លោក​បាន​បន្ត​ថា ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ការឧបត្ថម្ភ​ដល់​បងប្អូន​ពលករ​ធ្វើ​ចត្តា​ឡី​ស័ក ក្នុង​ម្នាក់ៗ​ទទួល​បាន​អាហារ បី​ពេល​ក្នុង​មួយថ្ងៃ ឃី​ត ១​កញ្ចប់​, មី ៦​កញ្ចប់ និង​ទឹកបរិសុទ្ធ​វី​តា​ល់ ១.៥​លីត្រ ៦​ដប​។

លោក អ៊ុំ រាត្រី បាន​ឲ្យ​ដឹង​ថា «​ក្នុងនាម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត តំណាង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ជិត​៤០០០​នាក់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល បាន​ផ្តល់​ការឧបត្ថម្ភ​ថវិកា​សម្រាប់​អាហារ​ហូបចុក អំណោយ​ឃី​ត​»​។

ជា​មួយ​គ្នា​នេះ​ លោក​អភិបាលខេត្ត​សូម​គោរព​ដឹងគុណ​ជានិច្ច​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​ស​ម្តេច ដែល​តែងតែ​យកចិត្តទុកដាក់​សន្តោស​ប្រណី​អាណិត​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​។
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ផ្គត់ផ្គង់​ទឹក​សុទ្ធ​ចំនួន ២​ម៉ឺន​កេស និង​មី​ចំនួន ១​ម៉ឺន​កេស ទៅកាន់​ខេត្ត​ទាំង​៧​ជាប់​ព្រំដែន​ថៃ ដើម្បី​ជួយ​ដល់​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ត្រូវដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​ទទួលបាន​ទឹក​សុទ្ធ ៦,០០០​កេស មី​កញ្ចប់ ៣,០០០​កេស​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម