Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ​សាកលវិទ្យាល័យ Soonchunhyang នៅ​កូរ៉េ ប្រគល់​ម៉ាស​ការពារ​ជំងឺ​ចំនួន​១០​ម៉ឺន​សន្លឹក​ជូន​កម្ពុជា

បានផុស

នៅ

កូរ៉េ​ ៖ លោក​ឡុង ឌី​ម៉​ង់​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សា​ធារ​ណះរ​ដ្ឋ​កូរ៉េ​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១១ មករា​នេះ​ថា ​តាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ Soonchunhyang University Hospital បាន​ប្រគល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ម៉ាស​ការពារ​ជំងឺ​ប្រមាណ ១០​ម៉ឺន​សន្លឹក (​ប្រភេទ KD94 និង KF-AD) ឧបករណ៍​វាស់​កំដៅ​ចំនួន ៤៨​គ្រឿង និង​បន្ទះ​ប្លា​ស្ទិ​កបិទ​ការពារ​មេរោគ (Anti-Virus Film) ចំនួន ២០​ប្រអប់ (​ក្នុង​មួយ​ប្រអប់​មាន​ប្រវែង ១០​ម៉ែត្រ​) ក្នុង​យុទ្ធនា​ការ​ជួយ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា បរិក្ខារ​ទាំងនេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល នឹង​ត្រូវ​យក​ទៅ​ចែក​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ភ្នំពេញ មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី និង​មណ្ឌលគិរី ព្រមទាំង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។

បន្ទាប់ពី​បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថានទូត​កម្ពុជា​នៅ​សេ​អ៊ូ​ល មន្ទីរពេទ្យ​សាកលវិទ្យាល័យ Soonchunhyang បាន​សហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ស្ថានទូត​ក្នុងការ​លើកកម្ពស់​សុខ​មាល​ភាព​របស់​ប្រជាជន ជាពិសេស​បាន​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ចំនួន ៣០% នៃ​ថ្លៃ​ព្យាបាល​សរុប​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ទាំងអស់​រួម​ទាំង​អ្នក​ដែល​មិនមាន​ធានារ៉ាប់រង​សុខភាព​ក៏ដោយ​។

លោក​ឡុង ឌី​ម៉​ង់ បាន​សម្តែង​ការ​អរគុណ​ជាពិសេស ដល់​ក្រុម​បុគ្គលិក​បំរើការ​នៅ​សាកលវិទ្យាល័យ ដែល​ទទួលបន្ទុក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា Leo Yonghyun ដែល​បាន​ដុតដៃដុតជើង សម្របសម្រួល​អំណោយ​ដ៏​ថ្លៃថ្លា​នេះ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​សាមគ្គីភាព ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន​យើង​ទាំងពីរ​ក្នុង​វិស័យ​សុខាភិបាល​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម