Connect with us

ព័ត៌មានជាតិ

អាវុធ​ហត្ថ​​​តាមរកបុគ្គល​ដែល​ដក​កាំ​ភ្លើង​គំ​រាមជនរងគ្រោះ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

អ្នកនាំពាក្យ​ក​ងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​ឲ្យ​ដឹង​ថា បុគ្គល​ដែល​បង្កហេតុ​ដក​កាំភ្លើង​គំរាមជន​រង​គ្រោះ​ពេល​គ្រោះថ្នាក់ចរាចរណ៍នៅ​ផ្តុំ​ផ្សារ​ថ្មី​​ មិន​មាន​ឈ្មោះ​នៅ​ក្នុង​ក្របខ័ណ្ឌ​របស់​កងរាជ​អាវុធហត្ថ​ឡើយ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុង​ស្រាវជ្រាវរកបុគ្គលដៃដល់យកមកចាត់វិធានការ។​

អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស​ បានឱ្យដឹងថា​​ កងរាជអាវុធហត្ថ​បាន​ឃើញក្នុង​បណ្ដាញ​ព័ត៌មាន​សង្គមហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​បាន​សរសេរ​អត្ថបទ​មួយ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២១ថា “​គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​សោះ ​លោក​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ​ដក​កាំភ្លើង​គំរាម​យុវជន​ម្នាក់​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថ បា​ន​ចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ​ករណី​រឿងហេតុ​ខា​ងលើនេះ ដល់​ក​ន្លែងកើតហេតុ ​តាម​នីតិវិធី​។​

មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថបាន​បញ្ជាក់ថា បុគ្គល​ដែល​បង្កហេតុ​ដក​កាំភ្លើង​នៅ​ផ្តុំ​ផ្សារ​ថ្មី ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ វេលា​ប្រមាណ​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ មានឈ្មោះ សុខ ណា​ម៉ាលី​ដូ ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត​​ ១៧-០៨-១៩៩៣ មាន ទីលំនៅ​ផ្ទះ​លេខ​១២​អឺ​សូន្យ ផ្លូវ​លេខ​៨៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បុគ្គល​ឈ្មោះ សុខ ណា​ម៉ាលី​ដូ មិនមាន​ឈ្មោះ​នៅក្នុង​ក្របខ័ណ្ឌ​របស់​កងរាជអាវុធហត្ថ និង​អាវុធ​ខ្លីម៉ាក ​កា​៥៩ លេខ​២៩៩៩ ក៏​មិន​មាន​នៅក្នុង​បញ្ជី​គ្រប់គ្រង​របស់​កងរាជអាវុធហត្ថ​ដែរ​។

លោកអះអាងថា កម្លាំង​មន្ត្រីនគរបាល​យុត្តិធម៌ ​នៃ​កងរាជអាវុធហត្ថ កំពុង​​ស្រាវជ្រាវ​រក​បុគ្គល​ខាងលើនេះ ដើម្បី​បញ្ជាក់​ការពិត និង​អនុវត្ត​តាមច្បាប់​។​

ក្រោម​ការដឹកនាំ​របស់ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​គោលជំហរ បុគ្គលិក​នៃ​កងរាជអាវុធហត្ថ​រូប​ណា​ដែល​ប្រព្រឹត្ត​នូវ​កំហុសឆ្គង ល្មើស​វិន័យ​កងទ័ព ត្រូវតែ​អនុវត្ត​ទណ្ឌកម្ម​វិន័យ ដូច​មានចែង​ក្នុង​បទប្បញ្ញត្តិ ​នៃ​បទ​វិន័យ​ទូទៅ និង​លក្ខន្តិកៈ​ទូទៅ​សម្រាប់​យោធិន​ នៃ​កងយោធពល​ខេមរភូមិន្ទ​។​

ក្នុង​ករណី​បុគ្គល​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវតែ​បញ្ជូន​បុគ្គល​នោះ​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ដូចទិស​ស្លោក​ដែល​បានដាក់​ចេញ​នាពេល​កន្លងទៅ “​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​។

សូម​រំលឹកថា កាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះ​ថ្នា​ក់ចរា​ចរ​ណ៍​រវាងរ​ថយន្ដនិងម៉ូតូ ហើយម្ចាស់រថយន្ដ​បានដកកាំភ្លើងនិងស្រែកគំរាមជនរងគ្រោះ​ នៅ​ម្ដុំផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌ​ដូនពេញ ដោ​យម្ចាស់រថយន្ដបានអះអាងថា ខ្លួន​មាន​មុខងារ​ជា​មន្ត្រីកងរាជងាវុធ និង​មានតួនាទីជានាយករងមជ្ឈ​មណ្ឌល​ហ្វឹកហ្វឺនភ្នំជំរាយ៕

អត្ថបទ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម