Connect with us

ព័ត៌មានជាតិ

​បទ​បញ្ជា​ថ្មី ​ឱ្យរក្សាដើមឈើ​ ៣​ដើម អាយុកាលជាង ៣០០ ឆ្នាំ មិន​ឲ្យ​កាប់​ចេញទេ

បានផុស

នៅ

ដើមឈើធំៗចំនួន៣ដើម ក្នុងចំណោមដើមឈើប្រមាណ​៥០ដើម ដែលមានអាយុកាលប្រមាណ៣០០ឆ្នាំ នៅលើសួន​កាណាឌី​យ៉ា មុខមន្ទីរ​ពេទ្យព្រះអង្គឌួង ស្ថិត​ក្នុងខណ្ឌដូនពេញ ដែលគ្រោងកាប់​ចេញ ត្រូវបានអភិបាលរាជធានីភ្នំពេញ ឱ្យរក្សា​ទុកដដែល និងរកវិធីដើម្បីកុំឱ្យដួល​បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសម្រេចបែបនេះ បានធ្វើឡើង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ​មន្ត្រី​ជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើម​ ​​នាព្រឹកថ្ងៃទី១២ ខែ​មករា​ ឆ្នាំ២០២១នេះ ។

ក្នុងដំណើរ​ចុះពិនិត្យ​​ លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ដើមឈើទាំងបីដើមនេះ មិន​ត្រូវ​បានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ​តែលោកបាន បញ្ជាឲ្យ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណ​ការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាមើលថែ ដោយ​លះមែក​ ឬកាត់មែកដែលស្អុយចេញ​ ចំណែកដើម​ឈើ​ទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យដួលរំលំបង្ក​គ្រោះ​ថ្នាក់ដល់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបញ្ជាក់​ថា នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការ​ដាំ​ថ្មីបន្ថែម ដើម្បីឱ្យទីក្រុង​មានពណ៌បៃតង និងបរិស្ថានល្អ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ​​ពេញ បានឱ្យដឹងកាល​ពីកន្លងមកនេះ​ថា ដើមឈើធំៗនៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មាន​ចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ ​នឹងកាប់យកចេញ និងដាំដើម​ឈើថ្មីជំ​នួស​វិញ ដោយសារ​ដើមឈើចំនួន៣ដើម​ បានពុក​គល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះ​ថ្នាក់ដល់ប្រជាពលរដ្ឋ​ជា​​​យថាហេតុ៕

​អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២០ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម