Connect with us

ព័ត៌មានជាតិ

ផុត​ចុង​ខែ​នេះហើយ ក្រសួងអប់រំ ផ្តល់​​កន្លែងស្នាក់នៅ ឥតគិតថ្លៃ​ដល់​សិស្ស​​ស្រីក្រីក្រ ១០០ នាក់

បានផុស

នៅ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានអំពាវនាវដល់និស្សិតនារីក្រីក្រ ប្រញាប់រួសរាន់មកដាក់ពាក្យដើម្បីទទួលបានទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ខណៈការឈប់ទទួលពាក្យនឹងបញ្ចប់នៅក្នុងខែមករាឆ្នាំ២០២១នេះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាប សុភ័ណ ប្រធាននាយកដ្ឋានទំនាក់ទំនងនិងអាហារូបករណ៍នៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២មករានេះថា សម្រាប់ឆ្នាំសិក្សាថ្មីនេះក្រសួងត្រូវការជ្រើសរើសនិស្សិតនារីក្រីក្រជាង១០០នាក់ឲ្យសា្នក់នៅអន្តេវេសិកដ្ឋាន ដោយឥតគិតថ្លៃរួមទាំងទឹកនិងភ្លើងគឺក្រសួងជាអ្នកចំណាយទាំង​អស់ដោយនិស្សិតចំណាយទៅលើការហូបចុកប្រចាំថ្ងៃតែប៉ុណ្ណោះ។

លោកបានបន្តថា«តាមពិតអន្តេវាសិកដ្ឋានដែលមានទីតាំងស្ថិតនៅក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអាចដាក់មនុស្សបានជាង៨០០នាក់ឯណោះ។ប៉ុន្តែសម្រាប់ឆ្នាំនេះក្រសួងត្រូវការជ្រើសរើសតែជាង១០០នាក់ប៉ុណ្ណោះទៅតាមចំនួននិស្សិតដែលត្រូវបញ្ចប់ការសិក្សាទៅតាមឆ្នាំសិក្សានីមួយៗ»។

លោកបានបន្តទៀតថា ការដែលរដ្ឋាភិបាលបង្កើតអន្តេវាសិកដ្ឋាននេះឡើង គឺដើម្បីផ្តល់ឱកាសដល់និស្សិតនារីៗនៅក្នុងគ្រួសារក្រីក្រឲ្យទទួលបានកន្លែងស្នាក់នៅនិងទទួលបានឱកាសសិក្សាស្មើភាពដូចបុរសដែរ។

លោកបានបន្ថែមទៀតថា ចំពោះលក្ខខណ្ឌនៃការជ្រើសរើសមានចំនួន៣៖

ទី១/ ជានិស្សិតនារីដែលរស់នៅតំបន់ជួបការលំបាកនិងក្រីក្របំផុត ដែលទទួលបានអាហារូបករណ៍ហើយមិនមានលទ្ធភាពមកសិក្សានៅរាជធានីភ្នំពេញបាន ដោយសារមិនមានកន្លែងស្នាក់នៅ។

ទី២/ ជានិស្សិតនារីដែលរស់នៅគ្រួសារក្រីក្រដែលមានកូនច្រើន

ទី៣/ ជានិស្សិតនារីដែលរស់នៅក្នុងគ្រួសារដែលមានឪពុកម្តាយជាជនពិការឬខ្លួនឯងជាជនពិការ។

លោកបានបញ្ជាក់ថា និស្សិតនារីទាំងនោះអាចដាក់ពាក្យទទួលបានការស្នាក់នៅអន្តេវាសិកដ្ឋាន ដោយភ្ជាប់មកជាមួយនូវបណ្ណក្រីក្រនិងលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថា ពិតជាក្រីក្រមែនព្រោះថាកន្លងមកមាននិស្សិតមួយចំនួនបានក្លែងបន្លំធ្វើជាក្រីក្រមកដាក់ពាក្យតែត្រូវបានគណៈកម្មការត្រួតពិនិត្យសម្រេចបដិសេធ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម