Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី ស្នើឲ្យ​ពលរដ្ឋ​ ដែល​មិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ​រួសរាន់​បង់ត្រឹម​ខែ​មករា​នេះ​

បានផុស

នៅ

ដើម្បី​ចៀសវាង​ការអនុវត្ត​នូវ​វិធានការ​ផ្សេងៗ​បន្តបន្ទាប់​ទៀត​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានស្នើ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មិន​ទាន់បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង មេត្តា​រួសរាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ឲ្យ​បាន​ទាន់ពេលវេលា​កំណត់ នៅត្រឹម​ខែមករា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​សារព័ត៌មាន​យើង​ទទួលបាន​នា​ព្រឹក​ថ្ងៃទី​១២​មករា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យ​ដើម​ថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន​ទាំងអស់​ជ្រាបថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ សម្រាប់​ខែធ្នូ ឆ្នាំ​២០២០​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនបាន បង់ថ្លៃ​សេវា​ប្រមូល​សំរាម​សម្រាប់​ខែវិច្ឆិកា និង​ខែ​មុនៗ កន្លងមក ក្នុង​ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត វិធានការ​ដោយ​កត់ត្រា​ជា​បំណុល​រួចហើយ​។ ដើម្បី​ចៀសវាង​ការអនុវត្ត​នូវ​វិធានការ​ផ្សេងៗ​បន្តបន្ទាប់​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​រួសរាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឲ្យ​បាន​ទាន់​ពេល​វេលា​កំណត់ នៅ​ត្រឹម​ខែ​មករា ឆ្នាំ​២០២១​នេះ​។

​ចំពោះ​នីតិវិធី​នៃ​ការ​បង់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ សូម​ប្រើប្រាស់​លេខ​សំគាល់ អតិថិជន ID (​មាន​ក្នុង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរសព្ទដៃ​) ឬ​បញ្ហា​ទូទាត់​នៅ​ធនាគារ​អេស៊ីលីដា​, ហត្ថា​, កាណាឌីយ៉ា ក​.​អ​, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​ដូចជា eMONEY, TrueMONEY, លី​ហួរ​វេរ​លុយ និង​PiPay​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​សាលា​រាជធានី​ភ្នំពេញ ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរស័ព្ទ ០៨៧ ២៥៨ ៨៣៥​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន ទាំងអស់ នៅ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម