Connect with us

ព័ត៌មានជាតិ

មិនបាច់​ទៅ​ណា​ឆ្ងាយ​ទេ​! តាមរយៈ​វី​ង អ្នក​អាច​ផ្ញើ​ឬ​ដក​ប្រាក់​បាន​ជិត​១៩៥​ប្រទេស

បានផុស

នៅ

​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់ញាតិ​របស់​អ្នក​ជិត​១៩៥​ប្រទេស​ តាមរយៈ​ភ្នាក់ងារ​វី​ង​ ដែលមាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union) ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ​កិច្ចសហប្រតិបត្តិការ​រ​វាង ធនាគារ​ឯកទេស​វី​ង និង Western Union លោកអ្នក​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ ដែល​មាន​ស្លាក​សញ្ញា Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង បន្ទាប់មក​បំពេញ​សំណុំ​បែបបទ​ផ្ទេរប្រាក់ នោះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅជិត​១៩៥​ប្រទេស​បាន​យ៉ាង​ងាយស្រួល​បំផុត​។ កាន់តែ​ពិសេស​ទៅទៀត​នោះ អ្នក​ក៏​អាច​ដក​ប្រាក់​បញ្ញើ​ពី​បរទេស តាមរយៈ​ភ្នាក់ងារ​វី​ង​បាន​យ៉ាង​រហ័ស ​ផង​ដែរ​។ ប្រសិនបើ​អ្នក​មិន​ចង់​ដក​សាច់ប្រាក់​ទេ លោកអ្នក​គ្រាន់តែ​ប្រើ លេខ​កូដ​ទៅ​វី​ង (Code2Wing) ដោយ​ចូលទៅក្នុង​កម្មវិធី Wing Money App បន្ទាប់មក​ជ្រើសរើស “​ផ្ទេរប្រាក់​” បន្ទាប់​មក​ទៀត​ជ្រើសរើស “​លេខ​កូដ​ទៅ​វី​ង​” និង ជ្រើសរើស Western Union និង​បញ្ចូល​លេខ​កូដ​១០​ខ្ទង់​ដែល​បាន​ពី​អ្នក​ផ្ញើ នោះ​ទឹកប្រាក់​នឹង​រត់​ចូល​ទៅ​ក្នុង គណនី​វី​ង​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា រាល់​ការ​ធ្វើ​ប្រតិបត្តិការ Western Union ជាមួយ​វី​ង​លោក​អ្នកនឹង​មានឱកាស​ឈ្នះ​រង្វាន់ Airpod ចំនួន​៣​រង្វាន់ និង​នាឡិកា Apple Watch ចំនួន​១​រង្វាន់ ជា​រៀងរាល់ខែ រួមទាំង​រង្វាន់​ធំ iPad Pro ចំនួន​១​គ្រឿង ​ផង​ដែរ​។ ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ នឹង​រាប់​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០២០ រហូតដល់​ ខែ​កុម្ភៈ​ឆ្នាំ​២០២១​។ ក្រុមការងារ ធនាគារ​ឯកទេស​វី​ង​នឹងធ្វើ​ការ​ទំនាក់ទំនង​ទៅ​អ្នក​ ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​ទាំងនេះ​៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម