Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច ​ជំរុញ​មន្ត្រី​ជំនាញ​អនុវត្ត​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព តាម​គំរូ​សង្គម​ពិសេស​

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ​បន្ត​អនុវត្ត​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​បង្កើត​បាន​នូវ​គំរូ​អនុវត្ត​ល្អ​ សម្រាប់​វឌ្ឍនភាព​ជាតិ ក្នុង​វិស័យ​ពិការភាព​និង​ឆ្ពោះ​ទៅ​កាន់​ភាព​ឈានមុខ​លើ​ការងារ​អត្តសញ្ញាណ​កម្ម​ពិការភាព ក្នុង​តំបន់​អាស៊ាន នា​ចុងឆ្នាំ​២០២១​ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជាការ​លើកឡើង​របស់លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅទីស្តីការក្រសួង​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារទី​១២ ខែមករា ឆ្នាំ​២០២១​នេះ នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការកំណត់​អត្តសញ្ញាណ​ពិការភាព​តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន។

​ពិធី​នេះ​មានការ​ចូលរួម​ពី​អស់លោក​លោកស្រី អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ទាំង​១៧ លោកលោកស្រី​ប្រធាន​មន្ទីរ​ស​.​អ​.​យ រាជធានី ខេត្ត ទាំង​១៧ និង​មន្ត្រី​ទទួលបន្ទុក រាជធានី ខេត្ត ទាំង​១៧ សរុប​ចំនួន ៥១​នាក់​។ ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ដល់​រដ្ឋបាល​រាជធានី​ខេត្ត និង​មន្ទីរ​ស​.​អ​.​យ​ទាំង​១៧ ដើម្បី​ត្រៀម​អនុវត្ត​នៅ​ផែនការ​សកម្មភាព​ ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ពិការភាព​តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន ក៏ដូចជា​ការ​ពង្រឹង​សមត្ថភាព ដល់​គ្រូ​បង្គោល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​បង្កើតបាន​នូវ​គំរូ​អនុវត្ត​ល្អ​សម្រាប់​វឌ្ឍនភាព​ជាតិ ក្នុង​វិស័យ​ពិការភាព​និង​ឆ្ពោះទៅកាន់​ភាព​ឈានមុខ​លើ​ការងារ​អត្តសញ្ញាណ​កម្ម​ពិការភាព ក្នុង​តំបន់​អាស៊ាន នា​ចុងឆ្នាំ​២០២១​ខាងមុខ​។

​ក្នុងនាម​លោក​រដ្ឋមន្ត្រី វង សូត លោក តូច ចាន់នី​បាន​ថ្លែងថា ជាមួយនឹង​ការចាប់ផ្តើម​អនុវត្ត​កម្មវិធី​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​បង្កើត​ឲ្យ​មាន​យន្តការ​អនុវត្ត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែលមាន​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង រួមមាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងផែនការ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ដើម្បី​គាំទ្រ​ផ្នែក​បច្ចេកទេស ការសម្របសម្រួល និង​ការតម្រង់ទិស​គោលនយោបាយ​។ ចំណែកឯ​ នៅ​ថ្នាក់ក្រោម​ជាតិ​វិញ​រដ្ឋបាល​រាជធានី​ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ មាន​តួនាទី​ក្នុង​ការ​កសាង​សមត្ថភាព និង​ផ្សព្វផ្សាយ សម្របសម្រួល ការដោះស្រាយ​បញ្ហា និង​ការគាំទ្រ​ដល់ រដ្ឋបាល​ឃុំ សង្កាត់ ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ព័ត៌មាន​ពិការភាព​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម