ព័ត៌មានជាតិ
គ.ជ.ប អនុញ្ញាតឲ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេច ស្តីពី ការអនុញ្ញាតឲ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យ រាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

សេចក្ដីសម្រេចរបស់ គ.ជ.ប ដែលផ្សព្វផ្សាយនៅថ្ងៃទី ៦ ខែកុម្ភៈនេះ បានឲ្យដឹងថា អនុញ្ញាតឲ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ទូទាំង ២៥ រាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ចប់ភារកិច្ច។
បើតាម គ.ជ.ប ប្រឡង់ដៃសន្តិសុខត្រូវបានផលិតពីក្រណាត់តតារ៉ុង ពណ៌ផ្ទៃមេឃ ហើយមានដរលិនជាយដោយ អំបោះពណ៌ផ្ទៃមេឃ និងមានខ្នាតទ្រង់ទ្រាយ ដូចខាងក្រោម៖
– មានបណ្តោយប្រវែង ៥០ ស.ម និងទទឹងប្រវែង ១២ ស.ម
– មានរូបសញ្ញារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានរាងរង្វង់មូល ដែលនៅចំពីក្រោមរូបសញ្ញាមានអក្សរ គ.ជ.ប ពណ៌ស
– មានអក្សរ “ភ្នាក់ងារសន្តិសុខបោះឆ្នោត” និង “ឆ្នាំ ២០២៣” ពណ៌ស ស្ថិតនៅកណ្តាលផ្ទៃនៃប្រឡង់ដៃ
– ប្រឡង់ដៃសន្តិសុខនីមួយៗ ត្រូវបានដេរភ្ជាប់ចុងម្ខាងទៅនឹងចុងម្ខាងទៀត មានសណ្ឋានជារាង បំពង់កាត់។
គ.ជ.ប បានបញ្ជាក់ក្នុងសេចក្ដីសម្រេចនេះថា ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាម ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ចាំបាច់ត្រូវពាក់ប្រឡង់ដៃសន្តិសុខនៅដើមដៃខាង ឆ្វេងរបស់ខ្លួនដោយត្រូវបង្ហាញឲ្យឃើញច្បាស់នូវរូបសញ្ញា “គ.ជ.ប” និងអក្សរ “ភ្នាក់ងារសន្តិសុខបោះឆ្នោត ឆ្នាំ ២០២៣”៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


