Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​គម្រោង​កែលម្អ​និង​ផ្លូវ​ជនបទ ជំហាន​៣​ខ្សែ ក្នុង​ស្រុក​ព្រៃឈរ និង​ស្ទឹងត្រង់

បានផុស

នៅ

​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២១​នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អម​ដំណើរ​ដោយ ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ ជំហាន​៣ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ចំនួន​០៣​ខ្សែ នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ស្ទឹងត្រង់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គូសបញ្ជាក់ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ ជំហាន​៣ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អនុវត្ត​នៅ​ក្នុង​ស្រុក​ចំនួន​៧ របស់​ខេត្តកំពង់ចាម ប្រវែង ១០០.៦០០​ម៉ែត្រ​។ ដោយឡែក ក្នុងស្រុក​ព្រៃឈរ មាន​១​ខ្សែ ប្រវែង ១៣.៦២៦​ម៉ែត្រ និង​ស្រុក​ស្ទឹងត្រង់ ២​ខ្សែ ប្រវែង ៣៤.៨០០​ម៉ែត្រ ក្នុងនោះ ៖

-​ខ្សែ​ទី ០១ ផ្លូវ​ពី​គរ​-​ទឹកឆា ឆ្លងកាត់​ឃុំ​ចំនួន ៣​គឺ ៖ ឃុំ​គរ ឃុំ​ថ្ម​ពូន និង​ឃុំ​ក្រូច ស្រុក​ព្រៃឈរ មាន​ប្រវែង ១៣.៦២៦​ម៉ែត្រ​។ បច្ចុប្បន្ន គម្រោង​សម្រេច​៩០% និង​ស្រោច​កៅស៊ូ​ចាប់ផ្ដើម​ពី​ខែ​មិនា ឆ្នាំ​២០២១ ខាងមុខនេះ ។ ។

-​ខ្សែ​ទី​២ ពី​មេសរ​ជ្រៃ -​វត្ត​លោ ឆ្លងកាត់​ឃុំ​មេស​ជ្រៃ និង​ឃុំ​ដងក្តារ ស្រុក​ស្ទឹងត្រង់ ប្រវែង ២១.៥០០​ម៉ែត្រ បច្ចុប្បន្ន គម្រោង​ងារ​ប្រហែល ៥០% ។​

-​ខ្សែ​ទី​៣ ពី​ដីក្រហម​-​អារក្ស​ត្នោត ឆ្លងកាត់​ឃុំ​ចំនួន​៣​គឺ​៖ ឃុំ​សូ​ភាស ដងក្ដារ អូ​ម្លូរ អារក្ស​ត្នោត និង​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ មាន​ប្រវែង ២០.២០៥​ម៉ែត្រ​។ បច្ចុប្បន្ន ការងារ​សម្រេច ៧០% និង​ស្រោច​កៅស៊ូ​ចាប់ផ្ដើម​ពី​ខែ មីនា ឆ្នាំ​២០២១ ខាងមុខនេះ​៕​

អត្ថបទ៖ ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម