ព័ត៌មានជាតិ
ប្រធានមន្ទីររ៉ែ ខេត្តតាកែវ ព្រមានចាត់វិធានការលើអ្នកដើរយកលុយពីម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈ
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ បានព្រមានលើមន្រ្តីក្រោមឱវាទរបស់ខ្លួន និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញមានករណីមិនប្រក្រតីដូចការចោទប្រកាន់របស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ។ ការព្រមាននេះ បានកើតឡើងបន្ទាប់ពីមានការចោទប្រកាន់ថា មន្ត្រីមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ បានបង្ខំម្ចាស់ស្ថានីយប្រេងឥន្ធនៈ ឱ្យបង់ប្រាក់មួយកន្លែង២០០០ដុល្លា ដើម្បីរត់ច្បាប់។
លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ បានឲ្យដឹងថា លោកមិនបានដឹងថា ក្រុមកូនចៅរបស់លោកដើរធ្វើសកម្មភាពបែបនេះទេ ។ លោកបានលើកឡើងថា លោកបានដឹងរឿងខ្លះៗ ហើយលោកនឹងចាត់ការមន្រ្តីរបស់លោកតាមផ្លូវច្បាប់ អ្នកណាធ្វើអ្នកនោះទទួល។
សូមបញ្ជាក់ថា ប្រភពបែកធ្លាយពីក្រុមអាជីវករបើកស្ថានីយ៍លក់ប្រេងឥន្ធនៈ នៅក្នុងខេត្តតាកែវ មួយចំនួនបានបញ្ចេញឲ្យដឹងថា មុនបើកលក់ប្រេងឥន្ធនៈមួយកន្លែងៗពួកគាត់ត្រូវបានក្រុមកូនចៅលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ តម្រូវឲ្យបង់លុយចំនួន២០០០ដុល្លារ ទើបបានច្បាប់យកមកបើកដំណើរការលក់។
តាមសម្ដីម្ចាស់ស្ថានីយប្រេងមួយកន្លែងទៀត នៅក្នុងស្រុកសំរោង បានបង្ហើបថា កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីរ៉ែ និងថាមពល ដែលគេស្គាល់ថា ជាកូនចៅលោក ផេង វុធ បានចុះមកយកលុយពីគាត់ចំនួន២០០០ដុល្លារដែរ ដើម្បីយកទៅបំពេញបែបបត់ច្បាប់នៅក្រសួងរ៉ែ និងថាមពល។
ដោយឡែកតាមប្រភពពីអ្នកបើកស្ថានីយប្រេងដ៏ទៃទៀតក្នុងខេត្តតាកែវ បានលើកឡើងដូចគ្នាដែរថា ក្រុមមន្រ្តីដែលជាកូនចៅរបស់លោក ផេង វុធ បានធ្វើសកម្មភាពយកលុយពីពួកគាត់ដូចគ្នា តែគេមិនដែលឃើញលោក ផេង វុធ មានវិធានការលើក្រុមមន្ត្រីទាំងនោះទេ ព្រោះមន្រ្តីទាំងនោះថា យកលុយទៅឲ្យមេ៕
អត្ថបទ ៖ វីរៈ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង