Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត​ទី​ម័​រ ចង់​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​ អភិវឌ្ឍ​វិស័យ​អាកាសចរ​ស៊ីវិល​ នៅ​កម្ពុជា​

បានផុស

នៅ

​ការចង់​ស្វែងយល់​យុទ្ធសាស្ត្រ​ អភិវឌ្ឍ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​របស់​ទី​ម័​រ​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ជាមួយ​លោក ERMENEGILDO KUPA LOPES ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​អាកាសចរ​ស៊ីវិល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​ជំនួប​នោះ លោក ERMENEGILDO KUPA LOPES បាន​ជម្រាប​ជូន​លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លោក​ឯកអគ្គ​រដ្ឋទូត បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ដែល​បាន​ជួយ​ផ្តល់​ម៉ាស និង​បរិក្ខារ​ពេទ្យ​ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។ ចំពោះ​វិស័យ​អាកាសចរ​ស៊ីវិល លោក​អគ្គរដ្ឋទូត​មានបំណង​ចង់​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា ដែល​មកដល់ពេលនេះ មានការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​។​

​ជា​ការ​ឆ្លើយតប លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​របស់លោក ERMENEGILDO KUPA LOPES ដែល​មានបំណង​ស្វែងយល់​នូវ​ការរីកចម្រើន​លើ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា ហើយ​លោក​បណ្ឌិត​បាន​ជម្រាប​ជូន​ឯកអគ្គរដ្ឋទូត​អំពី​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ក៏បាន​ចែករំលែក​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ ដែលនាំឲ្យ​វិស័យ​អាកាសចរ​ស៊ីវិល​កម្ពុ​ជាមាន​ការរីក​ចម្រើន​ ផងដែរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម