Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ​ បាន​ចាត់ទុកថា​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​​ គឺជា​អាទិភាព​១​ ក្នុង​អាណត្តិ​ទី​៦​នេះ​

បានផុស

នៅ

​លោក​ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ​បាន​ប្រាប់ឲ្យដឹង​នា​ថ្ងៃ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​​តេ​ជោ​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​ចាត់ទុកថា​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ គឺជា​អាទិភាព​១​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៦​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​វង សូត ថ្លែង​បែបនេះ ​ខណៈពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​ទីស្តីការក្រសួង ​ដែល​បាន​ផ្តោត​សំខាន់​ទៅ​នឹង​អាទិភាព​ទី​១​របស់​រាជ​រដ្ឋាភិបាល​ គឺ​បានផ្តល់​ភាពចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​ការទទួល​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល តាមរយៈ​ការចុះឈ្មោះ​ថ្មី​នៅ​គ្រប់​ថ្នាក់មូលដ្ឋាន​ឃុំ សង្កាត់​ទូទាំងប្រទេស​កម្ពុជា​។ ​បទ​សម្ភាស​ស្ដីពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​នា​ឪ​កាស​នោះ​លោក​វង សូត បាន​ថ្លែងថា ក្រសួង​បាន​ជំរុញ​ឲ្យ​សកម្មភាព​របស់​ក្រុមការងារ​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា បន្តសកម្មភាព​ផ្សព្វផ្សាយ​និង​ការចុះ​ថត​វីដេអូ​ទុកជា​ឯកសារ​ដ៏​សំខាន់​ហើយ​ឯកសារ​នេះ​ មាន​អត្ថប្រយោជន៍​ណាស់ ​ដើម្បី​បញ្ចៀស​នូវ​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​ ពិសេស​ការខុស​ឈ្មោះ ឬ​អត្តសញ្ញាណ ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​តែម្ដង​។​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា ជាក់ស្ដែង​សកម្មភាព​ទូទាំងប្រទេស​CTP​បាន​អនុវត្ត​ជាប្រចាំ​ថ្ងៃ​នៃ​ការ​ទទួលផល​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ ក្នុង​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ បាន​មកជា​បន្ត​ហូរហែ​រៀងរាល់ថ្ងៃ ដោយ​ការចុះឈ្មោះ​ថ្មី​នៅតាម​ឃុំ សង្កាត់ និង​ការពិនិត្យ​សុខភាព​ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ទូទាំងប្រទេស ដែល​ជា​កម្មវិធី​អាទិភាព​១​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៦​នេះ ដើម្បី​ជាការ​វិនិយោគ​រយៈពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការ​កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក។ ​ផ្អែក​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ចាប់​តាំង​ពី​ថ្ងៃ​អំពាវនាវ​កាលពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០២០​មក​ម្ល៉េះ ។​

​កម្មវិធី​នេះ ត្រូវ​បាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែលមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុង​នោះ​នៅ​ថ្នាក់ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ ដែល​នៅក្បែរ​លំនៅឋាន​តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ២៤ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា៤៥ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ៤៧ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម