អាកាសធាតុ​កំពុង​ត្រជាក់ ផឹក​ស្រា​តាំង​ពី​ថ្ងៃ យប់​ឡើង​ដេក​ស្លាប់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាកាសធាតុ​កំពុង​ត្រជាក់ ផឹក​ស្រា​តាំង​ពី​ថ្ងៃ យប់​ឡើង​ដេក​ស្លាប់​

Published

on

​បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិតាគល់ ឃុំ ផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាល​មូលដ្ឋាន​ប្រាប់ឲ្យដឹងថា សព​មានឈ្មោះ យ៉ែម ឈឿង ​ អាយុ ៦២ ឆ្នាំ ជាជនពិការ​ជើង​ទាំង​ពីរនៅ រស់នៅក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

នគរបាល​មូលដ្ឋាន​បានប្រាប់ឲ្យដឹងបន្តទៀតថា ​កាលនៅរស់ ឈ្មោះ យ៉ែម ឈឿង ​ផឹកស្រាខ្លាំងណាស់ ហើយនៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ​ផឹកស្រាតាំងពីថ្ងៃ ហើយមិន​ទទួលទានបាយទេ​ ម្យ៉ាង​អាចដោយ​សារតែអាកាសធាតុត្រជាក់ខ្លាំង ទើបបណ្តាលឱ្យខ្យល់គ ​ដេកស្លាប់ក្នុងផ្ទះតែម្តង។

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សព​ពិតជាស្លាប់ដោយ​ជំងឺខ្យល់ គ ព្រោះ​សំអាង​ថា មិន​មាន​ភិន​ភាគ​ស្លាកស្នាម​អ្វីឡើយ​។ក្រោយ​ពិនិត្យរួច នគរបាល​ប្រគល់សព​ឲ្យក្រុមគ្រួសារ​ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ ៖ វ៉ាន់ ណាង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services