Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង​ ចុះកំណត់​​តំបន់​ជំងឺផ្តាសាយ​បក្សី​

បានផុស

នៅ

​ស្រប​ពេលដែល​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ ​ចេញ​សេចក្តីប្រកាស​កំណត់​តំបន់​ជំងឺ​ផ្តាសាយបក្សី​ H5N1​ លោក​ សឿ​ម​ ប៊ុន​រឹទ្ធ​ អភិបាលរង​ខេត្តបាត់ដំបង​ បាន​ចុះ​ប្រកាស​កំណត់​តំបន់​ជំងឺ​ផ្តា​សាយ​ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​មករា ​ឆ្នាំ​២០២១​ម្សិលមិញ ​ដើម្បី​ទប់ស្កាត់​ការ​រី​រាលដាល​បន្ត​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​មន្ត្រី​ជំនាញ​ផ្នែក​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេ​សាទ​ ខេត្តបាត់ដំបង ​​បាន​សម្រេច​​កប់​ចោល​នូវ​សត្វ​ទាកាប៉ា ​ដែល​នៅរស់​ចំនួន​១៧៨​ក្បាល​ និង​សត្វ​ក្ងាន​ ចំនួន​១២​ក្បាល​ បន្ថែ​ម​ទៀត​ ដើម្បី​ការពារ​ការ​រីក​រាលដាល​​ជំងឺ​ខាងលើនេះ ​ទៅដល់​បណ្តា​កន្លែង​ចិញ្ចឹម​ ឬ​កសិដ្ឋាន​ ដែល​នៅ​តំបន់​ក្បែរ​គ្នា​ផ្សេងទៀត​ ក្រោ​យ​មាន​​ការ​ផ្ទុះឡើង​បណ្តាល​ឲ្យ​សត្វ​មាន់​ ចំនួន​១៣០០​ក្បាល​ បាន​ងាប់​កាលពី​សប្ដាហ៍​មុន​។​

ពាក់ព័ន្ធ​ជាមួយ​ការផ្ទុះ​ឡើង​នូវ​ជំងឺផ្តាសាយបក្សី​​ H5N1 ​នេះដែរ ​លោក​​ឈឹម​ វ​ជិ​រ៉ា ​ប្រធាន​មន្ទីរ​កសិ​កម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ បានលើកឡើង​ដែរ​ថា ​អនុវត្តតាម​វិធានការ​ទប់ស្កាត់​ចំពោះមុខ​នេះ ​ក្រសួង​ក៏ដូចជា​មន្ទីរ​កសិកម្ម​ បានសម្រេច​កំណត់​តំបន់​ជំងឺ​ផ្តាសា​យ​បក្សី​ ចំនួន​១​កន្លែង​ គ្រប់គ្រង​ដោយ​លោក ​ហូ​ ណា​ម​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​ច្រែង ​ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​

យោង​តាម​ខ្លឹម​សារ​ នៃ​សេចក្តីប្រកាស​ខាងលើ​ បាន​តម្រូវ​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ ផលិតកម្ម​សត្វ​ ចាត់វិធានការ​បសុព្យាបាល​នៅ​តំបន់​ផ្ទុះ​ជំងឺ​ផ្តា​សាយ​បក្សី ​បំផ្លាញចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​តាម​វិធាន​បច្ចេក​ទេស​បសុពេទ្យ​ និង​ផ្អាក​ជា​បណ្តោះអាសន្ន​ លើ​ការទិញ​ការលក់ ​ឬ​ការដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចេញចូល​ ឬ​ឆ្លង​កាត់​ពី​រង្វង់​៣​គីឡូម៉ែត្រ ​ជុំវិញ​កន្លែង​ផ្ទុះ​ជំងឺ​ខាងលើ​។​

លោក​ ឈឹម​ ​វ​ជិ​រ៉ា​ បន្តថា​ ការបើក​ទិញ​លក់​ ឬ​ការដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចេញចូល​នេះ​ ឡើងវិញ​បាន​ ដរាបណា​មានការ​ប្រកាស​រំ​សាយ​តំបន់​ជំងឺ​ជាថ្មី ​ក្រោយពេល​ស្ងប់ស្ងាត់​លែងកើត​មាននូវ​ករណី​ជំងឺផ្តាសាយបក្សី​​ H5N1​ក្នុង​តំបន់​ដែល​បានកំណត់​ខាងលើ​៕

​អត្ថបទ ៖​ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម