Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតីអាល្លឺម៉ង់ទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីននៅសៀមរាប

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរមីននៅថ្ងៃទី ១៤ ខែកុម្ភៈនេះ បានអញ្ជើញចូលរួមអមដំណើរ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីននៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកទេសរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី និងលោក ជំទាវ ដែលបានចំណាយពេលមកទស្សនកិច្ចចម្ការមីន ប្រកបដោយអត្ថន័យយ៉ាងធំធេង ដែល ឆ្នាំ២០២៣នេះ ប្រទេសអាល្លឺម៉ង់ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាដល់អង្គការ Halo Trust។

ចាប់តាំងពីឆ្នាំ ២០១៦ ប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកា ចំនួនជាង ១៧ លាន អ៉ឺរ៉ូ បានយកបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥៧៨ ចម្ការមីន និងមានទទួលផលជាង ១៣ ម៉ឺននាក់។

ជាមួយគ្នានេះប្រទេសអាល្លឺម៉ង់ក៏ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីនដល់អង្គភាពស៊ីម៉ាក់ចាប់តាំងពីឆ្នាំ ១៩៩៩ នូវថវិកាជាង ១៩ លាន ដុល្លារអាមេរិក ដោយបានរំដោះផ្ទៃដីមានមីន ប្រមាណជា ៣០ គីឡូម៉ែត្រក្រឡា។

ក្នុងឱកាសនោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសអាល្លឺម៉ង់ បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។

ប្រធានាធិបតីអាល្លឺម៉ងបានមានប្រសាសន៍ថា នឹងបន្តគាំទ្រការងារបោសសម្អាតមីន ស្រមតាមទស្សនវិស័យរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រីកម្ពុជាគ្មានមីនឆ្នាំ២០២៥។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

Sokha Hotels

ព័ត៌មានពេញនិយម