Connect with us

ព័ត៌មានជាតិ

​លោក​ ប៉ា សុជាតិ​វង្ស៖ ​អាជ្ញាធរ​រាជធានី​​ ត្រូវ​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​​ឱ្យល្អបន្ថែមទៀត

បានផុស

នៅ

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានដាស់តឿនឱ្យអាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​គ្រប់គ្រង​​ថែមទៀត​ ខណៈឆ្នាំ២០២០កន្លងទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​ គ្រប់គ្រងរក្សាបាន​យ៉ាង​ល្អប្រសើរ។​

​លោក​ ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានថ្លែងក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០​ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​១៣ ​ខែមករា​ ឆ្នាំ​២០២១​នេះថា ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ និង​ការគ្រប់គ្រង​រដ្ឋបាល​ទូទៅឃើញថា​ ក្នុង​មួយឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​រក្សាបាន​យ៉ាង​ល្អប្រសើរ​ ប៉ុន្តែ​ក៏​នៅមាន​ចំណុច​ខ្វះខាត​​​មួយចំនួនដែល​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែមទៀត​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកប៉ា សុជាតិ​វង្ស ​បានស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ខិតខំ​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​អនុវត្ត​ធ្វើយ៉ាងណា​ឲ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​ ​និង​ត្រៀម​បង្ហាញ​ពី​សមិទ្ធផល​នានា​ ជាមួយនឹង​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​ទាំងនេះ បង្ហាញ​ឲ្យ​សាធារណៈជន​បានឃើញ ដើម្បី​​ត្រៀម​ទទួលយក​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​នៅ​ឆ្នាំ​២០២២​ខាងមុខនេះ ។

លោក​​ស្នើសុំ​ឲ្យ​ពង្រឹង​តួនាទី​គ្រប់​ថ្នាក់ ទាំង​ថ្នាក់​ខណ្ឌ និង​សង្កាត់​ពី​របៀបរបប​ធ្វើការ​ងារ​ឲ្យ​កាន់តែ​ល្អប្រសើរ និងទំនើប​ទើបធានាបាន​នូវស្ថេរភាព​១០០%​។​

ប្រធានក្រុមប្រឹក្សា​រាជធានី​បាន​​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​​យកចិត្ត​ទុកដាក់​​ដោយពង្រឹង ការបង្ក្រាប​បទល្មើស គ្រឿងញៀន និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូច​ជា​ការដោះស្រាយ​បញ្ចប់ទំនាស់ និង​ពាក្យបណ្តឹង ក្នុង​ឆ្នាំ២០២០​កន្លងមកនេះ ដែល​ថ្នាក់​ខណ្ឌ​ បាន​ដោះស្រាយ​បញ្ចប់​ចំនួន១៨៨​ករណី និង​ថ្នាក់​សង្កាត់ ដោះស្រាយ​បញ្ចប់​បាន២,៤៨​ករណី​៕

​អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម