Connect with us

ព័ត៌មានជាតិ

ជនបរទេស ០៨ នាក់​ ធ្វើច​ត្តា​ឡី​ស័ក​រួច បញ្ជូន​ទៅ​​អន្តោប្រវេសន៍ ធ្វើ​នីតិវិធី​បន្ត​

បានផុស

នៅ

សមត្ថកិច្ច​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​​ព្រឹក​ថ្ងៃទី​១៣​ ខែមករា ​ឆ្នាំ​២០២១​នេះ​ ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន​០៨​នាក់​ ដែល​ឆ្លងដែន​ចូល​មក​កម្ពុជា​ ដោយ​ខុសច្បាប់​ ត្រូវ​បាន​រៀបចំ​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ក្រោយពី​ពួកគេ​បាន​បំពេ​ញ​ច​ត្តា​ឡី​ស័ក​រួចរាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​ខាងលើ​បន្តថា ការរៀបចំ​បញ្ជូន​ជនបរទេស​វៀតណាម​ចំនួន​០៨​នាក់​ ទៅ​នាយកដ្ឋាន​ជំនាញ​នា​ពេល​នេះ ​បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​ពី​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ​ឆ្លង​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​ច្រក​របៀង​ក្នុងស្រុក​កំរៀង​ខេត្ត​បាត់ដំបង​ ដោយ​ខុសច្បាប់​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នៅ​ទីនោះ​ធ្វើការ​ពិនិត្យ​និង​បាន​ដាក់​ឲ្យ​ពួកគេ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​រួចរាល់​ហើយ​។ ​ក្រោយពី​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​គម្រប់​១៤​ថ្ងៃ​ ជនបរទេស​វៀតណាម​ទាំង​៨​នាក់​នេះ​ មិន​មាន​ករណី​កូវីដ-១៩​នោះទេ​ ដោយ​លទ្ធផល​(​អវិជ្ជមាន​)​ទើប​សមត្ថកិច្ច​រៀបចំ​បញ្ជូន​ពួកគេ​ទៅកាន់​នាយកដ្ឋាន​ជំនាញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​អាជ្ញាធរខេត្តបាត់ដំបង​ ចុះកំណត់​​តំបន់​ជំងឺផ្តាសាយ​បក្សី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម