Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី ​បន្ត​ទឹក​ចិត្ត​ចែករំលែក​ក្តី​អាណិត​ស្រឡាញ់​ដល់​ជំនួយការ​ភូមិ ​ដែល​ធ្លាក់ខ្លួន​មាន​ជំងឺ​​

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​របស់​ក​ង​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​មុន​នេះ​ថា ទឹកចិត្ត​សប្បុរស​ធម៌ មេត្តា​ធម៌​ និង​វប្បធម៌​ចែករំលែក​ក្តី​ស្រឡាញ់ ​តែងតែ​ដក់​ជាប់​ក្នុង​បេះដូង​មេបញ្ជាការ​មេ​បញ្ជា​ការរង​កងរាជអាវុធហត្ថ​រាជធានី​គ្រប់ៗ​រូប​ ដើម្បី​អនុវត្ត​ជា​ទំនៀម​ទម្លាប់​ប្រពៃណី​ដោយ​មិន​រើសអើង​ក្នុង​មាន​ខ្មែរ​តែមួយ​។

ជាក់ស្ដែង​នា​ថ្ងៃ​ម្សិល​មិញ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​ខណ្ឌ​ដង្កោ​ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម​ក៏​ចាត់​ឲ្យ​ក្រុមការងារ​ជា​តំណាង​ដែល​មាន​លោក កន សុ​កេ​ន ចៅសង្កាត់​ព្រែកកំពឹស ព្រម​ទាំង​សហការីបាន​នាំ​យក​អំណោយ ទៅ​សួរសុខទុក្ខ​លោកស្រី ហង្ស សំបូរ ជំនួយការ​ភូមិ​ព្រែក​រទាំង ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន។ សមាជិក​អាវុធហត្ថ​គ្រប់ៗ​រូប​ ដែល​ប្រតិបត្តិ​ជា​ហូរហែ​រួច​មក​ហើយ​មិន​ថា​តែ​អាវុធហត្ថ​ឬ​ពលរដ្ឋ​នោះ​ឡើយ ​ឲ្យ​តែ​ពួកគាត់​ជួប​គ្រោះអាសន្ន​ឬ​ទុក្ខ​លំបាក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​នោះ ​ក្រុមការងារ​បាន​នាំ​យក​ថវិកា​ចំនួន ១,០០០,០០០​រៀល (​មួយ​លាន​រៀល​) ក្នុង​នោះ​ថវិកា​សង្កាត់​ចូលរួម ៤០០,០០០៛, ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចម្រុះ​ចំនួន ០៤​កែស​, មី​០២​កេស ទៅជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុកជា​ការ​ចែករំលែក សម្រាល​បន្ទុក​គ្រួសារ​ក្នុង​ការ​សម្រាក​ព្យាបាល ​ផង​ដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម