Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ណែនាំ​​ឲ្យមន្ទីរ​រៀបចំ​ពិធីបុណ្យ​មាឃបូជា​ឲ្យ​អធិកអធម​

បានផុស

នៅ

​លោក ឈិ​ត សុខុន រដ្ឋមន្ត្រី ក្រសួង​ធម្មការ​ និង​សាសនា​ បាន​ណែនាំ​ទៅគ្រប់​មន្ទីរ​ធម្មកា​រ និង​សាស​នា​រាជធានី​-​ខេត្ត​ ត្រូវ​ចាត់តាំង​វត្ត​អារាម​រៀបចំ​ពិធីបុណ្យ​មាឃបូជា​ ឲ្យបាន​មហោឡារិក​ស្របតាម​ទំនៀម​ទម្លាប់ និង​ប្រពៃណីជាតិ​ និង​ជ្រើសតាំង​វត្ត​អារាម​ណាមួយ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ ជា​ផ្លូវការ​។​

ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​នេះ​ត្រូវធ្វើ​ឡើងជា​មួយ​នឹង​វិធានការ​របស់​ក្រសួងសុខាភិបាល​ ដូចជា​ ពាក់​ម៉ាស ឧស្សាហ៍​លាង​សំអាត​ដៃ​ជាមួយ​សាប៊ូ​ អាកុល​ ឬ​ជែល​ និង​រក្សា​គម្លាត​សុ​វត្តិភាព​បុគ្គល​ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្តី​ជូន​ដំណឹង​ ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃនេះ ​លោក​រដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ទៅគ្រប់​មន្ទីរ​ធម្មកា​រ និង​សាសនា​រាជធានី​-​ខេត្ត​ សហការ​ជាមួយ​ព្រះ​មេគណ ព្រះ​អនុគណ ព្រះចៅ​អធិការ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ ធ្វើការ​បោសសម្អាត​ទីធ្លា​ក្នុង​វត្ត ព្រះវិហារ កុដិ សាលាឆាន់ ឧបដ្ឋានសាលា​ និង​កន្លែង​គោរព​សក្ការបូជា ​របស់​ពុទ្ធបរិស័ទ​ ព្រមទាំង​តុបតែង​លំអ​​បរិវេណ​វត្ត​អារាម​ដោយ​ផ្កា​ភ្ញី បំភ្លឺ​ភ្លើង ផ្ទាំង​ប៉ាណូ​ធំៗ​ ស្ដីពី​ព្រះពុទ្ធ​ទ្រង់​ប្រសូត ព្រះពុទ្ធ​ទ្រង់​ត្រាស់ដឹង ព្រះពុទ្ធ​ទ្រង់​បរិនិព្វាន និង​លើក​ទង់ជាតិ​ ទង់សាសនា ទង់​ព្រះមហាក្សត្រ ទង់​រំយោល ទង់​ក្លែប ព្រមទាំង​បដា​ពាក្យស្លោក​។​

ជាមួយគ្នានេះ​លោករដ្ឋមន្ត្រី​ បាន​អំពាវនាវ​សប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ អញ្ជើញ​ចូលរួម​បំ​ពេញ​កុសល​តាម​សទ្ធា​ជ្រះថ្លា​ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការថែរក្សា​នូវ​អត្តសញ្ញាណ​ជាតិ ប្រពៃ​ណី​ ព្រះពុទ្ធសាសនា និង​អនុមោទនា​យក​ផល្លា​និ​សង្ឃ​រៀងៗ​ខ្លួន​។​

គួរ​បញ្ជាក់ថា ​ពិធីបុណ្យ​មាឃបូជានៅ​ឆ្នាំនេះ នឹង​​ប្រព្រឹត្តទៅ​រយៈ​ពេល​ពីរ​ថ្ងៃ​ នា​ថ្ងៃ​ព្រហស្បតិ៍១៥​កើត និង​ថ្ងៃ​សុក្រ១​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៨និង​ថ្ងៃ​ទី​២៩ខែ​មករា ឆ្នាំ​២០២១​។ បុណ្យមាឃបូជា​ គឺជា​បុណ្យ​មួយ​ក្នុង​បណ្ដា​បុណ្យ​ធំៗ​ទាំងឡាយ ក្នុង​ព្រះពុទ្ធសាសនា​ដែល​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​លើ​សកលលោក​តែងតែ​ប្រារព្ធ​ធ្វើ​ពុំ​ដែល​ខាន​។ ​ពិធីបុណ្យ​នេះ ​ប្រារព្ធ​ធ្វើឡើង​ ដើម្បី​រម្លឹក​ដល់​អភិលក្ខិត សម័យ ​ទាំងពីរ​នៃ​សាសនា​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ដែល​កើតឡើង នៅ​ថ្ងៃពេញបូណ៌មី​ ខែមាឃ​ដូចគ្នា គឺ​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត​ និង​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រ​កាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​។​

​រាជរដ្ឋាភិបាល​ ​បាន​ចាត់ចែង​រៀបចំ​កម្មវិធី​បុណ្យ​នេះ​ នៅ​បរិវេណ​ព្រះមហាសក្យមុនីចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ (​ឧ​ត្តុ​ង្គ​) ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និង​ពុទ្ធបរិស័ទ​ចូលរួម​បំពេញ​កុសល​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា ស្របតាម​រដ្ឋធម្មនុញ្ញ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែងថា «​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​»​ផងដែរ​៕​

អត្ថបទ​ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម