Connect with us

ព័ត៌មានជាតិ

វីដេអូ​ស្តែងៗ ស្រ្តី​​ចាប់​ក្មេង​​នៅ​ក្រុង​តាខ្មៅ សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន

បានផុស

នៅ

សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុង​ស្រាវជ្រាវ លើ​ករណី​ស្ត្រី​ម្នាក់ បាន​ចាប់​កុមារា​ជា​សិស្ស​សាលា​ម្នាក់ ដោះ​យក​ខ្សែ ក រួច​ប្លុង​ចោល​នៅ​ម្ដុំ​ផ្សារ​តាខ្មៅ​។

ការស្រាវជ្រាវនេះ បានកើតឡើងបន្ទាប់ពីមានគណនីហ្វ៊េសប៊ុក ឈ្មោះ Ven Phannith បាន​ផ្សព្វផ្សាយ​នូវ​វីដេអូ ដោយអមជាមួយខ្លឹមសារថា ចោរ​ស្រី​បានចាប់កូនរបស់ខ្លួន នាព្រឹកម៉ោង៩ និង៤១នាទីព្រឹក ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២១ ដោយដឹកតាមម៉ូតូយកទៅចោលនៅផ្សារតាខ្មៅ បន្ទាប់មកដឹកយកទៅទុក​ចោល​នៅ​តាខ្មៅ តែត្រូវបានស្រ្តីម្នាក់ជូនមកដាក់នៅសាលាបឋមសិក្សាតាខ្មៅ ហើយនាយកសាលាបានសួរនាំ និង​ជូនមកដល់សាលាស្វាយរលំវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណនី​ហ្វ៊េសប៊ុក ឈ្មោះ Ven Phannith បានអះអាងថា ក្នុងសកម្មភាពខាងលើ កូនរបស់ខ្លួនបានបាត់​បង់​ខ្សែ ក មួយខ្សែ ។

មន្ត្រី​នគរបាល​ក្រុង​តាខ្មៅ បាន​ប្រាប់​កម្ពុជា​ថ្មី នៅរសៀលថ្ងៃទី១៣ ខែ​មករា ឆ្នាំ២០២១នេះថា សមត្ថកិច្ច​កំ​ពុង​ស្រាវជ្រាវ​លើ​ករណី​នេះ ។

គួរ​កត់សម្គាល់​ថា យ៉ាង​ហោច​ណាស់​មាន​ករណី​ចំនួន​ពីរ បានកើតឡើងក្នុងសប្ដាហ៍នេះ លើ​កុមារ​ជា​សិស្ស​សាលា។ដោយករណីទី១ កើតលើកុមារីម្នាក់ នៅក្នុងខណ្ឌឬស្សីកែវ និងករណីលើកនេះ កើតឡើងនៅ​ស្វាយ​រលំ តែស្រ្តី​សង្ស័យបានដឹកមកប្លុងចោលនៅ​ក្នុង​ក្រុងតាខ្មៅ។

សមត្ថកិច្ចបានអំពាវនាវដល់អាណាព្យាបាលទាំងអស់ឱ្យចូលរួម និងមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយ​ការណ៍​បន្ទាន់នៅពេលមានករណីសង្ស័យ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម