ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចគាំទ្រ ចំពោះសកម្មភាពរបស់អង្គការម៉ារីណុល ដែលបានចូលរួមការពារសិទ្ធិកុមារនៅកម្ពុជា
លោក ឈួរ សុបញ្ញា បានថ្លែងនូវការសាទរចំពោះសកម្មភាពរបស់អង្គការម៉ារីណុល បានចូលរួមជាមួយក្រសួងសង្គមកិច្ច ក្នុងការការពារសិទ្ធិទប់ស្កាត់អំពើឧក្រិដ្ឋកម្មលើកុមាររួម នឹងការជួយបណ្តុះបណ្តាលកុមារនៅកម្ពុជាពិសេស ដោយធ្វើការសហការជាមួយនគរបាលជាតិកម្ពុជា។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ថ្លែងបែបនេះ ខណៈចូលរួមប្រជុំជាមួយអង្គការម៉ារីណុល ស្តីពី កាធ្វើបទបង្ហាញរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តសកម្មភាពគម្រោងកម្មវិធីរបស់អង្គការផ្ទាល់នាល្ងាចម្សិលមិញនេះ។ តំណាងអង្គការបានបង្ហាញថា តួនាទីរបស់អង្គការម៉ារីណុលបានចូលរួមប្រយុទ្ធប្រឆាំងរាល់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរលើកុមារដោយធ្វើការសហការជាមួយនគរបាលជាតិកម្ពុជា ដើម្បីស៊ើបអង្កេត ទប់ស្កាត់ និងរារាំងឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តលើកុមារ ផ្ដល់វគ្គបណ្តុះបណ្ដាល និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរជំនាញអន្តរជាតិ។
ជាមួយគ្នានេះដែរ ក៏បានផ្ដល់ជំនួយវេជ្ជសាស្ត្រ តំណាងផ្នែកច្បាប់ និងផ្គត់ផ្គង់ស្បៀងអាហារ និងសេវាសុខុមាលភាពផ្សេងៗដល់កុមាររងគ្រោះនិងគ្រួសាររបស់គេ។ ការជួយបន្ទុកចំណាយទាំងនេះពីគ្រួសាររបស់គេ គឺមិនត្រឹមតែបានជួយពួកគេ ក្នុងពេលលំបាកប៉ុណ្ណោះទេ តែក៏បានលើកទឹកចិត្តពួកគេឡើងវិញនិងឲ្យពួកគេរាយការណ៍ពីបទល្មើសផ្សេងៗទៀតផងដែរ ដូចជាបទល្មើសផ្លូវភេទ និងបទល្មើសផ្សេងៗទៀត៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ២២ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ