ព័ត៌មានជាតិ
អ្នកគាំទ្រចង់ឃើញអ្នកលេងគុនខ្មែរ៣នាក់នេះ បន្តលេចធ្លោនៅ ONE ឆ្នាំ២០២១
កាលពីឆ្នាំ២០២០កន្លងទៅ មានតែអ្នកលេងគុនខ្មែរ ៤ នាក់ដែលបានទៅប្រកួតនៅស្ថាប័នអន្តរជាតិ ONE Championship ដោយសារបញ្ហាជំងឺកូវិត-១៩ ដែលមិនមានអំណោយផលដល់កីឡាករផ្សេងៗទៀត។
អត្តពលិកកម្ពុជាទាំង៤រូបនោះគឺ ចាន់ រតនា, នៅ ស្រីពៅ , សុខ ធី និងខុន ស៊ីចាន់។ ដោយសារខុន ស៊ីចាន់ ទើបទទួលបានចំណងដៃកូនប្រុសម្នាក់។ ដូច្នេះអ្នកគាំទ្រសង្ឃឹមថា ចាន់ រតនា, នៅ ស្រីពៅ , និង សុខ ធី បន្តរះ និង ទទួលបានឱកាសប្រកួតនៅសង្វៀនអន្តរជាតិនេះទៀតក្នុងឆ្នាំ២០២១នេះ និងរឹតតែជោគជ័យជាងឆ្នាំមុន។
អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ត្រូវបានអ្នកគាំទ្រមើលឃើញថា ទទួលបានជោគជ័យជាងគេនៅសង្វៀនអន្តរជាតិនេះ ព្រោះចន្លោះពីឆ្នាំ២០១៨ ដល់ ២០១៩ រូបគេទទួលបានជ័យជម្នះ៣លើកជាប់គ្នា។
យ៉ាងណា ក្នុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ចាន់ រតនា បានចាញ់កីឡាករ Xie Wie នៅក្នុងទឹកទី៣ នៅ ONE: COLLISION COURSE។ ទាំងសាមីខ្លួនកីឡាករ និងអ្នកគាំទ្រយល់ឃើញថា អ្នកលេងគុនខ្មែរម្នាក់នេះមានសមត្ថភាពល្អជាងកីឡាករចិនទាំងក្បាច់លើ និងក្បាច់ក្រោម ប៉ុន្តែការធ្វេសប្រហែសធ្វើឲ្យរូបគេចាញ់ក្នុងទឹកទី៣។
តារាទូតសុច្ឆន្ទៈសែលកាតបានប្រាប់ក្រោយការប្រកួតថា «ខ្ញុំពិតជាសោកស្តាយខ្លាំង ព្រោះនៅទឹកទី២ ខ្ញុំមានប្រៀបហើយ។ ពេលនោះ ខ្ញុំគិតថា ខ្លួនឯងឈ្នះទៅហើយ តែខ្ញុំមើលស្រាលដៃគូ ក៏ភ្លាត់ត្រូវគេវ៉ៃឲ្យដួល»។
ចាន់ រតនា ប្តេជ្ញាថា «ឆ្នាំថ្មី២០២១នេះ ខ្ញុំខំប្រឹងឲ្យខ្លាំងទ្វេឡើង ព្រោះខ្ញុំមិនចង់ឲ្យបងប្អូន អ្នកគាំទ្រខកចិត្តទៀតទេ»។
ចំណែកកីឡាការិនី នៅ ស្រីពៅ ទទួលស្គាល់ថា ជំនាញគុនចម្រុះរបស់នាងនៅមានកម្រិត ពេលប្រកួតចាញ់កីឡាការិនីឥណ្ឌា Ritu Phogat ក្នុងទឹកទី២នៅ ONE: BIG BANG ក្នុងខែតុលា។ ម្យ៉ាងទៀត នាងមិនបានហ្វឹលហាត់ដិតដល់ទេដោយសារជំងឺខូវិត-១៩ និងត្រូវគោរពតាមវិធានការណ៍ការពារច្រើនថ្ងៃទៀតមុនពេលប្រកួតនោះមកដល់។
ស្រីពៅ ប្រាប់ថា «ខ្ញុំមិនទាន់ច្បាស់រឿងផ្តោតលើគុនចម្រុះទេ ពីព្រោះឆ្នាំ២០២១នេះ ខ្ញុំជាប់ភារកិច្ចនៅជម្រើសជាតិទៅស៊ីហ្គេមនៅប្រទេសវៀតណាម»។
កីឡាការិនី នៅ ស្រីពៅ ជាប់ជម្រើសជាតិកម្ពុជាផ្នែកប្រដាល់សកលដែលបានចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០២០ដើម្បីត្រៀមខ្លួនទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាមចុងឆ្នាំនេះ។
ចំណែក សុខ ធី បានក្លាយជាអត្តពលិកកម្ពុជាតែម្នាក់គត់ ដែលទទួលបានជ័យជម្នះនៅឆ្នាំ២០២០ និងជាកីឡាករកម្ពុជាទី១ឈ្នះនៅ ONE Super Serie បន្ទាប់ពីផ្តួលកីឡាករចិន Huang Ding ក្នុងទឹកទី១ នៅ ONE: A NEW BREED ក្នុងខែសីហា ប៉ុន្តែប្រកួតមួយទៀតចាញ់ពិន្ទុកីឡាករថៃ Mongkolpetch នៅ ONE: NO SURRENDER III ក្នុងខែកក្កដា។
សុខ ធី ប្រាប់ថា «ឆ្នាំ២០២១នេះ ខ្ញុំចង់ឲ្យទទួលបានជោគជ័យ និងល្អប្រសើរជាងឆ្នាំ២០២០។ សមត្ថភាពរបស់ខ្ញុំនៅមានកម្រិត បើប្រៀបធៀបជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក ដូច្នេះខ្ញុំមិនទាន់ប្រាថ្នាប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកឡើយ»។
សព្វថ្ងៃនេះ សុខ ធី កំពុងហ្វឹកហាត់នៅប្រទេសថៃយ៉ាងដិតដល់ជាច្រើនខែមកហើយ។ រូបគេថែមទាំងទទួលបានជ័យជម្នះក្នុងការឡើងប្រកួតនៅសង្វៀនក្នុងប្រទេសថៃ។ សម្រាប់ឆ្នាំ២០២១នេះអាចជាឆ្នាំល្អសម្រាប់ សុខ ធី នៅស្ថាប័ន ONE នៅពេលគេរៀបចំការប្រកួតនៅប្រទេសថៃ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា