Connect with us

ព័ត៌មានជាតិ

កម្ពុជា​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ទុនបម្រុង​វិនិយោគ​ដល់​ពិភពលោក​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​ភ្នំពេញ​៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ពី​ភាពជោគជ័យ​ក្នុងការ​គ្រប់គ្រង​ទុនបម្រុង​វិនិយោគ​ដល់​ពិភពលោក​ក្នុងពេល​កម្ពុ​ជាមាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញ​នេះ​ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​ខណៈដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​វេទិកា​របស់​ធនាគារពិភពលោក (World Bank) ស្តីពី “​កម្មវិធី​គ្រប់គ្រង និង​ពិគ្រោះ​យោបល់​ទុនបម្រុង (Reserve Advisory and Management Partnership-RAMP)” តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ដោយមាន​ការចូលរួម​ពី​ទេសាភិបាល ទេសាភិបាលរង អគ្គនាយក និង​អគ្គនាយករង​របស់​ធ​នាគារ​កណ្តាល​ជា​សមាជិក​របស់ RAMP ដែលមាន​ចំនួន​សរុប ៤៤​ប្រទេស​។

នា​ឱកាស​នោះ លោក ជា ចាន់តូ បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ដាក់ចេញ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ និង​ការដាក់ចេញ​វិធានការណ៍​ម៉ាក្រូ​ប្រយ័ត្ន​សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុងន័យ​ធានាឱ្យមាន​ភាពរឹងមាំ​ក្នុង​វិស័យនេះ ជាពិសេស​នៅក្នុង​អំឡុងពេល​ប្រទេស​ប្រឈម​នឹង​វិបត្តិ​សុខភាព​សកល (​ជំងឺ​កូ​វីដ​-១៩)​។

ទន្ទឹមនេះ លោក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​ធនាគារ​ពិភពលោក​ដែល​បានផ្តល់​ជា​ជំនួយ​ប​ចេ្ច​ក​ទេស និង​អាហារូបករណ៍​ដល់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ជាពិសេស​ផ្តោត​លើ​ការគ្រប់គ្រង​ទុនបម្រុង​វិនិយោគ​។

ចំណែក ធនាគារពិភពលោក​បាន​ធ្វើ​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុងការ​គ្រប់គ្រង​ទុនបម្រុង​វិនិយោគ និង​ការចូលរួម​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ជា​សមាជិក​នៅក្នុង​កម្មវិធី RAMP របស់​ធនាគារពិភពលោក​។

គួរ​បញ្ជាក់​ថា ​វេទិកា​នេះ គឺជា​វេទិកា​ប្រជុំពិភាក្សា និង​ចែករំលែក​នូវ​បទពិសោធន៍​របស់​ប្រទេស​សមាជិក​របស់​កម្មវិធី RAMP និង​រៀបចំឡើង ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ការដាក់ចេញ​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសកម្ម​វិនិយោគ​ក្នុង​បរិការណ៍​ថ្មី ដោយ​ផ្តោត​សំខាន់​ទៅលើ​ការអនុវត្ត​គោលនយោបាយ​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ (Economic, Social and Governance-ESG- Policy) ។ គួរ​រំលឹក​រថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួម​ក្នុង​កម្មវិធី RAMP ចាប់ពី​ឆ្នាំ​២០០៩ មក​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម