Connect with us

ព័ត៌មានជាតិ

ព្រមាន​ដក​មន្ត្រី​ណា​ដែល​បណ្តោយ​ឲ្យ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​បង្ក​ភាព​អានាធិបតេយ្យ​នៅតាម​ដងផ្លូវ​

បានផុស

នៅ

​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល​បានធ្វើការ​ព្រមាន​ដក​មន្ត្រី​ដែល​បណ្តោយ​ឲ្យ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​បង្ក​ភាព​អានាធិបតេយ្យ​នៅតាម​ដងផ្លូវ ខ្សាច់​ជ្រុះ​ពេញ​ផ្លូវ ធ្វើឱ្យ​ហុយ​ដី ខូចសុខភាព​របស់​ប្រជាពលរដ្ឋ និង​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ផ្សេងៗ​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​ការរៀបចំ​សោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធ​នឹង​ការដឹក​ដី ដឹក​ខ្សាច់ ក្នុង​ក្រុង​តាខ្មៅ​កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០២១ លោក​អភិបាល​ខេត្តកណ្ដាល បាន​លើកឡើងថា «​បញ្ហា​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ធ្វើឱ្យ​ហុយ និង​ស្ទះ​ចរាចរ​ជា​ញឹកញាប់​នៅក្នុង​ក្រុង​តាខ្មៅ មិនមែនជា​បញ្ហា​ធំដុំ​នោះទេ ប៉ុន្តែ​បណ្ដាលមកពី​មន្ត្រី អនុវត្ត​នៅ​ស្ទើរ ដោយ​មើលគ្នា​ទៅ​មើលគ្នា​មក និង​មានការ​ច្រណែន​គ្នា ទើប​បណ្ដាលឱ្យ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ បង្ក​ភាព​អានាធិបតេយ្យ ធ្វើ​ឲ្យ​ស្ទះចរាចរណ៍ នឹង​បណ្ដាលឱ្យមាន​ខ្សាច់​ជ្រុះ​ពេញ​ផ្លូវ ធ្វើឱ្យ​ហុយ​ដី ខូចសុខភាព​របស់​ប្រជាពលរដ្ឋ និង​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ផ្សេងៗ​ផងដែរ​»​។

​លោក គង់ សោ​ភ័​ណ្ឌ បាន​បន្ដថា​« បើ​មន្ត្រី​ទាំងអស់ អនុវត្ត​ទៅតាម​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយ​ធ្វើ​ការចាប់​រថយន្ត​ដែល​ខុស​លក្ខណៈ​បច្ចេកទេស ដឹក​លើស​ទម្ងន់ ដឹក​ខុស​បទដ្ឋាន​បច្ចេកទេស និង​មិន​គោរព​ច្បាប់​ចរាចរណ៍ មក​ធ្វើ​ការពិន័យ និង​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ផ្លូវថ្នល់​ដែល​បានកំណត់ និង​អនុវត្តតាម​សារាចរ លេខ​០៣១០ របស់​ក្រសួង​រ៉ែ និង​ថាមពល ស្ដីពី​វិធានការ​ចំពោះ​ការដឹកជញ្ជូន​រ៉ែ​សំណង់​គ្រប់​ប្រភេទ ឱ្យបាន​ខ្ជាប់ខ្ជួន ផ្លូវ​របស់​យើង​នៅក្នុង​ក្រុង​តាខ្មៅ នឹងមិន​បណ្ដាលឱ្យមាន​ខ្សាច់​ជ្រុះ​ពេញ​ផ្លូវ​ច្រើន​ទេ ព្រមទាំង​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ​»​។

លោក​អភិបាលខេត្ត​បានស្នើ​ឱ្យ​បង្កើត​គណៈកម្មការ​មួយ ដែលមាន​អភិបាលក្រុង​ជា​ប្រធាន និង​មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ជា​អនុប្រធាន ដើម្បី​ធ្វើការ​អនុវត្ត​នូវលើ​កិច្ចការងារ​នេះ​។

លោក​បាន​បន្ថែម​ថា ​«​ក្នុងករណី​ដែល​ការអនុវត្ត​នេះ​មិនមាន​ភាពល្អប្រសើរ​ទេ​ខ្ញុំ​សូម​ព្រមាន​ថា​នឹង​ដក​ប្រធាន​នោះ​ចេញ ដោយ​ត្រូវ​ប្ដូរ​ប្រធាន​ថ្មី​ដើម្បី​អនុវត្ត​ទៅលើ​កិច្ចការងារ​នេះ​ផងដែរ​»​។​

ក្នុងឱកាស​នោះដែរ​លោក​អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​ម្ចាស់​ដេប៉ូ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ឱ្យបាន​គ្រប់គ្នាៗ បើ​មិន​ដូច​នោះទេ អាជ្ញាធរខេត្ត ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់ នឹងត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​ដោយ​គ្មាន​ការយោគយល់​ឡើយ​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៥ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៦ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម