Connect with us

ព័ត៌មានជាតិ

​សម្ពោធ​ទីលាន​ចាក់សំរាម​ថ្មីទំនើប​​ អាចផ្ទុកសំរាមបានជាង ២០ ម៉ឺនម៉ែត្រគូប

បានផុស

នៅ

ទីលានទុកដាក់សំរាមថ្មីចំនួនពីរកន្លែងដែលស្ថិតនៅក្រុងកំពង់ឆ្នាំង និងមួយទៀតកន្លែងទៀតនៅក្រុងពោធិ៍សាត់មានលទ្ធភាពផ្ទុកសំរាមបានជាង ២០ ម៉ឺនម៉ែត្រគូប ក្នុងរយៈពេល៣០ឆ្នាំ បានដាក់ឱ្យដំណើរហើយនៅព្រឹកថ្ងៃទី ២២ កម្ភៈឆ្នាំ​២០២៣ បន្ទាប់ពីសាងសង់រួចរាល់ជាស្ថាពរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីលានទុកដាក់សំរាមថ្មីថា ទីលានចាក់សំរាមថ្មីទាំងពីរនេះក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ហើយទីលាននីមួយៗមានលទ្ធភាព​ផ្ទុកសំរាមបានចំនួន ១១ ម៉ឺនម៉ែត្រគូបក្នុងរយៈពេល ៣០ ឆ្នាំ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្តថា ក្រៅពីសាងសង់ទីលានទុកដាក់សំរាម នៅក្រុងកំពង់ឆ្នាំង ក៏មាន​សាងសង់​ស្ថានីយនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានតម្លៃ ១៨ លានដុល្លារ ក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីដែលមកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៥១ ភាគរយហើយ។

សូមរំលឹកថា ទីលានចាក់សំរាមនៅក្រុងកំពង់ឆ្នាំងនេះសាងសង់លើផ្ទៃដីប្រមាណជាង ១២ ហិកតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយរួមមានរណ្តៅចាក់សំរាម, ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម, ស្រះត្រងទឹកកខ្វក់, អគាររដ្ឋបាល, អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក, ផ្លូវចូលទីលានកប់សំរាម,បន្ទប់ម៉ាស៊ីនភ្លើង, ប្រព័ន្ធលូរបង្ហូរទឹកភ្លៀង, របងព័ទ្ធជុំវិញទីលានចាក់សំរាម ,និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

ចំណែកទីលានចាក់សំរាម នៅក្រុងពោធិ៍សាត់សាងសង់លើផ្ទៃដីប្រមាណជាង១៥ហិកតា ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប។

ធនាគារអភិវឌ្ឍន៍អាស៊ី បានគាំទ្រឥណទានសម្បទានលើអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្នុងក្រុងចំនួន ៥ នៅកម្ពុជាមានដូចជាក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង ក្រុងកែប និងក្រុងកំពត ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជននិងសហគមន៍៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រឹបអូសគ្រឿងញៀន ១.៨​តោន ប្រធានាធិបតី ហ្វីលីពីន ថា នេះជាការបង្ក្រាបគ្មានបង្ហូរឈាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ចូលឆ្នាំ៖ ស្នងការនគរបាលខេត្តព្រះសីហនុ ចុះល្បាតផ្ទាល់ និងមានកម្លាំងប្រចាំការតាមគោលដៅនានា

ព័ត៌មានជាតិ៤ ម៉ោង មុន

បញ្ជាការដ្ឋានទ័ពពិសេស រៀបចំលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ដេចថ្មី ម៉ាឡេស៊ី ក្លាយជាម្ចាស់ដំបូងគេ ដែលទិញរថយន្តថ្លៃបំផុតរបស់ ចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស សុខា៖ សង្ក្រាន្តព្រៃវែង បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក្រោមម្លប់សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម