Connect with us

ព័ត៌មានជាតិ

តើលោកស្រី ជា គឹមថា ដែលជាឯកអគ្គរាជទូតស្ត្រីដំបូងគេប្រចាំវៀតណាម ជានរណា?

បានផុស

នៅ

ក្រោយការតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោកស្រី ជា គឹមថា បានអញ្ជើញប្រគល់សារតាំងជាផ្លូវការជូនលោកស្រីប្រធានរដ្ឋស្តីទីនៃប្រទេសវៀតណាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម នៅឆ្នាំ ១៩៦៧ លោកស្រី ជា គឹមថា បានក្លាយជាឯកអគ្គរាជទូតស្ត្រីដំបូងគេរបស់កម្ពុជាប្រចាំនៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនកាន់តួនាទីជាឯកអគ្គរាជទូតនាពេលនេះ លោកស្រី ជា គឹមថា ធ្លាប់កាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ២០១៨ ហើយក្រោយមក ឆ្នាំ២០២០ លោកស្រី មានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ លោកស្រី ជា គឹមថា ក៏ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាម្ដងរួចមកហើយប្រចាំនៅប្រទេសជប៉ុ​ន នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ខណៈនៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ ២០១០ លោកស្រីធ្វើជាទីប្រឹក្សាអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងតូក្យូ។

ក្នុងនាមជាមន្ត្រីនៃក្រសួងការបរទេស លោកស្រី ជា គឹមថា ក៏ធ្លាប់បំពេញតួនាទីជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បន្ទាប់មកនៅចុងឆ្នាំ២០១១ លោកស្រី បានផ្លាស់មកាន់ជាប្រធាននាយកដ្ឋានអាមេរិក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា និងនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ លោកស្រី មានតួនាទីជាប្រធាននាយកដ្ឋាន សហប្រតិបត្តិការមេគង្គ។

ដោយឡែក កម្រិតវប្បធម៌ គឺលោកស្រី ជា គឹមថា មានសញ្ញាបត្រភាសាអង់គ្លេសនៅសាកលវិទ្យាល័យភ្នំពេញ និងបានបញ្ចប់ការសិក្សាសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមវិទ្យា មកពីសាកលវិទ្យាល័យ Karl Marx នៃប្រទេស អាល្លឺម៉ង់។ ចំពោះជំនាញភាសាបរទេស លោកស្រី ជា គឹមថា ចេះភាសាអង់គ្លេស និងអាល្លឺម៉ង់៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម