Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន​កៅស៊ូ​និង​អង្គការ WWF-​កម្ពុជា ​រួមគ្នា​លើក​កម្ពស់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​​

បានផុស

នៅ

​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និង​អង្គការ WWF-​កម្ពុជា បានរួម​គ្នា​សហការ​ជា​លើកដំបូង​ ក្នុង​ការ​កសាង​ដៃគូ​ពហុភាគី សម្រាប់​ការ​លើ​កម្ពស់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​តម្លាភាព​ក្នុងប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៉ុល សុ​ផា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ មានប្រសាសន៍​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ចសហការ​នេះ​ថា “​ការកសាង​សមត្ថភាព និង​បណ្តុះបណ្តាល​បច្ចេកទេស​ដ​ល់​កសិករ​ដាំ​កៅស៊ូ និង​មន្ត្រី​ជំនាញ​ផ្នែក​កៅស៊ូ បូករួម​ទាំង​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កៅស៊ូ​នេះ នឹងធ្វើ​ឲ្យ​វិស័យ​កៅស៊ូ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ​ប្រកបដោយ​ចីរភាព​។​” លោក​បាន​បន្ត​ថា ដើម្បី​ជា​ជំនួយស្មារតី​ ក្នុង​ការ​អនុវត្ត​ផលិតកម្ម​កៅស៊ូ​ប្រកបដោយ​និរន្តរភាព អគ្គនាយកដ្ឋាន​កៅស៊ូ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ WWF និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា (CRRI) បាន​សហការ​បោះពុម្ពផ្សាយ​សៀវភៅ​ណែនាំ​បច្ចេកទេស​សម្រាប់​ការអនុវត្ត​កសិកម្ម​ល្អ (GAP) លើ​ការយក​ផល​ទឹក​ជ័រកៅស៊ូ និង​បានរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល បូក​រួមទាំង​ការបង្ហាញ​ការអនុវត្ត​ ដើម្បី​ទទួលបាន​បទពិសោធន៍​បច្ចេកទេស​ ដោយផ្ទាល់​នៅតាម​ចម្ការកៅស៊ូ​គ្រួសារ​មួយចំនួន​ ផងដែរ ទៅដល់​កសិករ​កៅស៊ូ​គ្រួសារ​ចំនួន និង​មន្ត្រី​ជំនាញ​ផ្នែក​កៅស៊ូ​របស់​រាជរដ្ឋាភិបាល សរុប​ចំនួន ៦០ នាក់ មកពី​ខេត្ត​ចំនួន ២០ នៃ​ប្រទេស​កម្ពុជា​។

​បច្ចុប្បន្ននេះ កសិករ​កៅស៊ូ​គ្រួសារ ចំនួន ១០០ នាក់ ដែល​រស់នៅ​ជុំវិញ​សហគមន៍​តំបន់​ការពារ​ចំនួន​ប្រាំ នៅ​ជិត​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្រោម​ការគាំទ្រ​ដោយ​អង្គការ WWF បាន​ចូលរួម​ក្នុង​គម្រោង​នេះ​រួចមកហើយ ហើយ​គម្រោង​នឹង​បន្ត​ជំរុញ​ការចូលរួម​របស់​កសិក​រ​កៅស៊ូ​គ្រួសារ​រហូតដល់ ៣០០ គ្រួសារ​ត្រឹម​ឆ្នាំ​២០២២​។

​លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា បាន​ឲ្យ​ដឹងថា ការលើកកម្ពស់​ផលិតកម្ម​កៅស៊ូ​គ្រួសារ​ប្រកបដោយ​និរន្តរភាព​ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ តាមរយៈ​ការអនុវត្ត​ការគ្រប់គ្រង​បច្ចេកទេស​បាន​យ៉ាង​ល្អ​ត្រឹមត្រូវ​ នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ​និង​ចំណូល​ដល់​សហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​កាត់បន្ថយ​សម្ពាធ​លើ​ធនធានធម្មជាតិ​ ផងដែរ តាមរយៈ​ការប្រើប្រាស់​ដី​ដាំ​កៅស៊ូ​ ដែល​មាន​ស្រាប់​ឲ្យ​អស់​សុពលភាព និង​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​។ ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ បាន​បើក​ទំព័រ​ថ្មី​មួយទៀត​ សម្រាប់​អង្គការ WWF-​កម្ពុជា លើ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​ជំនាញ​និង​មាន​ទំនួល​ខុសត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បាន​ឲ្យ​ដឹង​បន្ថែមថា អនុស្សរណៈ​យោគយល់​នេះ គាំទ្រ​ឆន្ទៈ​រួមគ្នា ក្នុងការ​បង្កើតឲ្យ​មាន​យន្តការ​ភាពជា​ដៃគូ​ពហុភាគី ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ចែករំលែក​ចំណេះដឹង​និង​ព័ត៌មាន​ស្តីអំពី​ផលិតកម្ម​កៅស៊ូ​ប្រកបដោយ​និរន្តរភាព ព្រមទាំង​អាច​ចូលរួម​ក្នុង​គោលនយោបាយ​ជំរុញ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​ចីរភាព​ ផងដែរ​។ អនុស្សរណៈ​យោគយល់​នេះ ក៏​ផ្តល់​ឱកាស​ក្នុង​ការ​កសាង​សមត្ថភាព​ ក្នុង​ការ​អនុវត្ត​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព ខណៈ​លើកកម្ពស់​ការចូលរួម​ចំណែក​របស់​កសិករ​កៅស៊ូ​គ្រួសារ​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ក្នុង​សហគមន៍​របស់​ពួកគេ​៕​

អត្ថបទ៖ វ​ត្តី

សូមចុចអាន៖ ​ពោតក្រហម​រក្សា​តម្លៃ​លក់​ចេញ ដែល​ធ្វើ​ឲ្យ​កសិករ​ដាំ​ច្រើន​សម្រាប់​ទីផ្សារ​នាំចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៥៦ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម