ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត៖ វិស័យកសិកម្មក៏ជាមូលដ្ឋានចរន្តសេដ្ឋកិច្ចជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថា វិស័យកសិកម្មក៏ជាមូលដ្ឋានគាំទ្រមួយដ៏សំខាន់ដល់វិស័យផ្សេងៗទៀតក្នុងចរន្តសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសការចូលរួមបង្កើតឱ្យមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈគំនិតផ្តួចផ្តើមនៃ «តំបន់មួយ វិស័យមួយ»។

ឯកឧត្តម ហ៊ុន ម៉ាណែត អះអាងថា វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និង ធំជាងគេ នៅកម្ពុជា ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យ និង គ្រប់ទំហំអាជីវកម្ម ដែលបានញ៉ាំងឱ្យវេទិកានេះមានភាពមហោឡារិក និង បានបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើត និង ពង្រីកបណ្តាញនៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និងទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ។

យោងតាមបទពិសោធន៍នៃការផ្តល់យោបល់លើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺតួអង្គទាំងពីរអាចរួមសហការគ្នា ប្រកបដោយភាពយោគយល់ និង ការទុកចិត្តខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលអាចរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បានដោយភាពរលូន។
ក្នុងន័យនេះ ជាទស្សនៈថ្មីមួយ គឺថាវិស័យឯកជនអាចមានច្រកចេញចូលតែមួយ និងមានភាពជាតំណាងច្បាស់លាស់ពីវិស័យ ឬ ផ្នែកនីមួយៗ ដើម្បីរួមសហការជាមួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេស មីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និង វិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបានផ្តួចផ្តើម និងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ ដ៏សំខាន់នេះឡើង៕


-
វប្បធម៌ ជំនឿ៣ ថ្ងៃ មុន
ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ មុន
នំ ៧ប្រភេទ ពេញនិយមក្នុងពិធីសែននំព្រះខែ សឹងតែរាល់ៗឆ្នាំ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ មុន
មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត
-
វប្បធម៌ ជំនឿ១៩ ម៉ោង មុន
ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
កាត់ទោសឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
មានក្រុមហ៊ុនមកពីសហភាពអឺរ៉ុបជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សៀមរាប ទទួលបានការហោះហើរចូលជិត ២០ជើង មានអ្នកដំណើរជាង ១ពាន់នាក់ក្នុងមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
ប្រវត្តិនាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ