ព័ត៌មានជាតិ
ខេត្តស្វាយរៀង មានឱសថស្ថាន និងឱសថស្ថានរងចំនួន៥៣កន្លែង
លោក អៀ ចន្ទ័និមល ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀង បានបញ្ជាក់ បានលើកឡើងថា នៅក្នុងខេត្តស្វាយរៀងមានឱសថស្ថាន និងឱសថស្ថានរងសរុបចំនួន៥៣កន្លែង ក្នុងនោះឱសថស្ថានចំនួន៤៤កន្លែង គ្រប់គ្រងដោយឱសថការីឧត្តម និងឱសថស្ថានរង ក ចំនួន៨កន្លែង គ្រប់គ្រងដោយឪសថការីមធ្យម និងឱសថការីឱសថស្ថានរង ខ ចំនួន១កន្លែង គ្រប់គ្រងដោយមន្ត្រីសុខាភិបាលចូលនិវត្ត។ កន្លងមកគណៈឱសថការីខេត្តបានធ្វើការចេញអាជ្ញាប័ណ្ណដល់ឱសថការីដំបូងជូនសមាជិកគណៈឱសថការីបានចំនួន៦៥នាក់ និងបន្តអាជ្ញាប័ណ្ណឱសថការីបាន៣៩នាក់។ លោកថ្លែងបែបនេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាគណៈឱសថការីខេត្តអាណត្តិទី២ និងទិសដៅ ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀង អាណត្តិទី៣ កាលពីថ្ងៃទី ២៧ កុម្ភៈ។

លោក អៀ ចន្ទ័និមល បានបន្ថែមថា កន្លងមក គណៈឱសថការីខេត្តស្វាយរៀង បានដើរតួនាទីជានគរបាលយុត្តិធម៌ក្នុងការចុះបង្ក្រាបឱសថក្លែងក្លាយ ឱសថហួសកាលបរិច្ឆេទនៅតាមឱសថស្ថាន ឱសថស្ថានរងនានា និងមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍នៅក្នុងសន្និបាតនេះដែរលោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានថ្លែងកោតសរសើរដល់មន្ទីរសុខាភិបាលខេត្ត ពិសេសក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀង ដែលបានរួមសហការជាមួយអាជ្ញាធរដែនដីមូលដ្ឋាននានា ក្នុងខេត្តស្វាយរៀង ដើម្បីចុះបង្ក្រាបនិងលុបបំបាត់ឱសថក្លែងក្លាយនៅតាមឱសថស្ថាន ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយដល់ឪសថការីក្នុងការធ្វើអាជីវកម្មវិស័យសុខាភិបាលត្រូវមានអាជ្ញាប័ណ្ណច្បាស់លាស់។

លោកក៏បានធ្វើការផ្ដាំផ្ញើដល់ឱសថការីដែលបានបើកឱសថស្ថាននានានៅគ្រប់ទីកន្លែងក្នុងខេត្តស្វាយរៀង ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយចំពោះឪសថការីណាពុំទាន់មានអាជ្ញាប័ណ្ណត្រូវធ្វើអាជ្ញាបណ្ណ ព្រមទាំងរួមគ្នាលុបបំបាត់នូវឪសថក្លែងក្លាយដែលឪសថក្លែងក្លាយធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកទៅទិញឱសថយកទៅប្រើប្រាស់៕
ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


