Connect with us

ព័ត៌មានជាតិ

អាណាព្យា​បាល​សិស្ស សរសើរសកម្មភាពមន្រ្តីអាវុធហត្ថ​​

បានផុស

នៅ

​អាណាព្យាបាល​សិស្ស​បាន​សម្ដែង​ការ​ពេញចិត្ត​នូវ​សកម្មភាព​របស់​កម្លាំង​កងរាជអាវុធហត្ថ ​រាជធានី​ភ្នំពេញ ​ដែល​បាន​ជួយ​ចម្លង​សិស្សសាលា​ឆ្លង​ផ្លូវ​ជា​រៀងរាល់​ថ្ងៃ​។​

​លោក ជា សារុន រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹ​ងថា​ លោក​ពេញ​ចិត្ត​ទៅ​នឹង​សកម្មភាព​របស់​កងរាជអាវុធហត្ថ ​រាជធានី​ភ្នំពេញ​ ដែល​​ដាក់​កម្លាំង​ជួយ​ចម្លង​សិស្ស​សាលា​ឆ្លងផ្លូវ​រាល់ពេល​សិស្ស​ចូល​ និង​ចេញពី​សាលារៀន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ខាងកើត​ផ្សារ​ព្រែក​ឯង​ គឺ​សាលា​បឋមសិក្សា​ព្រែក​ឯង​​ ភាគច្រើន​ជា​សិស្ស​តូចៗ​ត្រូវ​ការឆ្លង​ផ្លូវជាតិ​នេះ ​ដែល​សម្បូរ​ទៅដោយ​រថយន្ត​គ្រប់​ប្រភេទ​ បើកបរ​លឿន​ព្រោះ​ជា​ផ្លូវ​រលោង​ស្អាត​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អាណាព្យាបាល​សិស្ស​ មានការព្រួយបារម្មណ៍​ខ្លាច​កូនចៅ​ជួប​គ្រោះថ្នាក់​ ខ​ណៈដែល​អាណាព្យាបាល​សិស្ស​ភាគច្រើន​ ពុំបាន​ជូន​កូន​ឆ្លងផ្លូវ​ទៅ​សាលា​ព្រោះ​ជាប់​លក់ដូរ​និង​បំពេញការងារ​រៀងៗ​ខ្លួន​។​

លោក ជា សារុន បន្តថា​ ប៉ុន្តែ​ការ​ព្រួយ​បារម្មណ៍​របស់​អាណាព្យាបាល​សិស្ស​ បាន​ផុតរលត់​ទៅវិញ​ ដោយសារ​តែមាន​វត្តមាន​របស់កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចុះ​ជួយ​ដឹក​ដៃ​សិស្ស​ឆ្លង​ផ្លូវ​រាល់ថ្ងៃ​ ទាំង​សិស្ស​ចូលរៀន​នឹង​ចេញទៅ​ផ្ទះ​។​​

ជុំវិញសកម្មភាំព​ចម្លង​សិស្ស​ឆ្លងផ្លូវ​រាល់ថ្ងៃនេះ លោក​វរសេនីយ៍ត្រី ព្រហ្ម សុផល មេបញ្ជាការរង​កង​រាជ​អាវុធ​ខណ្ឌច្បារ​អំ​ពៅ​ បាន​ឲ្យ​ដឹងថា​ សកម្មភាព​នេះ​ គឺ​យោងតាម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ​ត្ន័ ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​​ ដែលបានដាក់​បទបញ្ជា​ដល់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ទាំង​១៤​ខណ្ឌ​ ចំណុះ​ឲ្យ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ត្រូវដាក់​កម្លាំង​តាម​បណ្តា​សាលា​ទូទាំង​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​ចម្លង​សិស្ស​ឆ្លងផ្លូវ​រាល់ពេល រាល់ថ្ងៃ​មិន​ឲ្យ​អាក់​ខាន​ឡើយ​៕​

អត្ថបទ​ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម